en     km
en     km

ស៊ីរ៉ាឡេអូន៖បក្សប្រឆាំងឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីនៅជុំទីមួយ

Share

ការបោះឆ្នោតប្រធានាធិបតីនៅស៊ីរ៉ាឡេអូន បានរកឃើញបេក្ខជន២រូប មានឱកាសឡើងទៅប្រកួតគ្នា នៅជុំផ្ដាច់ព្រ័ត្រដោយសារលទ្ធផល បង្ហាញថា បេក្ខជនប្រឆាំងបាននាំមុខ បេក្ខជនបក្សកាន់អំណាច តិចតួច។

តាមបណ្ដាញផ្សាយព័ត៌មានរបស់អាល្លឺDW លទ្ធផល បង្ហាញថា មេបក្សប្រឆាំង Julius Maada Bio បាន៤៣,៤ភាគរយ ហើយ បេក្ខជនបក្សកាន់អំណាចSamura Kamara បាន ៤២,៦ភារយហើយបេក្ខជន២រូបទៀត បាន៧ភាគរយនិង ៣,៤ភាគរយ។

ច្បាប់បោះឆ្នោតប្រទេសស៊ីរ៉ាឡេអ៊ូន ចែងថា បើគ្មានបេក្ខជនណា ដណ្ដើមបាន ជាង៥៥ភាគរយ មានន័យថាលទ្ធផលមិនអាចប្រកាសថាមានអ្នកឈ្នះជាសា្ថពរឡើយ។ តាមលទ្ធផលនេះគេត្រូវដាក់ការប្រកួតគ្នានៅ ជុំផ្ដាច់ព្រ័ត្រជាថ្មីទៀត។

ការបោះឆ្នោតនេះ បន្ទាប់ពី លោកErnest BaiKoroma បានចាកចេញពីតំណែង ដែលលោកបានកាន់តំណែងរយៈពេល១០ឆ្នាំមកហើយ។

ការបោះឆ្នោតកាលពីថ្ងៃទី៧មីនា មានបេក្ខជន ១៦នាក់។ គណៈប្រតិភូសហភាពអឺរ៉ុប បានហៅ ព្រឹត្តិការណ៍បោះឆ្នោត ថាប្រព្រឹត្តទៅដោយតម្លាភាព និងត្រឹមត្រូវ។

ស៊ីរ៉ាឡេអូនជា ប្រទេសក្រីក្រមួយនៅ អាហ្វ្រិក ។ ប្រទេសនេះ មានបទពិសោធន៍ជូរចត់នៃការសម្លាប់រង្គាល ក្នុងសង្រ្គាម ស៊ីវិលមួយទសវតស្ស ១៩៩១-២០០២។ ប្រទេសនេះធ្លាប់ឆ្លងកាត់ ការផ្ទុះជំងឺអេបូឡាដោយសម្លាប់មនុស្ស រាប់ពាន់នាក់ កាលពីឆ្នាំ២០១៤-២០១៦៕ ប្រភព: DW

 

Share

Image
Image
Image