en     km
en     km

អង្គការសង្គមស៊ីវិលសង្ឃឹមថាការប្តេជ្ញារបស់រដ្ឋាភិបាលលើកកម្ពស់ស្រ្តីនឹងអនុវត្តបាន

Share

ក្រុងភ្នំពេញ៖ នៅក្នុងឱកាសពិធីអបអរសាទរទិវា សិទ្ធិនារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០១៨ ខួបលើកទី ១០៧ នេះ គេសង្កេតឃើញថា ប្រធានស្ថាប័នរដ្ឋមួយចំនួនមានការប្ដេជ្ញាចិត្តជាខ្លាំងលើកកម្ពស់ស្ត្រីក្នុងគ្រប់ វិស័យ។ ដោយមើលឃើញដូចនេះ អង្គការសង្គមស៊ីវិលធ្វើការងារលើស្ត្រី បានគាំទ្រការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាល ដោយសេចក្តីសង្ឃឹមថាការបេ្ដជ្ញាចិត្តនឹងក្លាយជាការពិត។

ស្តាប់សំឡេងលោក សេរី វឌ្ឍនៈ៖ 

គេសង្កេតឃើញថា នៅរយៈពេលប៉ុន្មានថ្ងៃមុនទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០១៨ ដែលជាខួបលើកទី ១០៧ នេះ ទាំង សម្តេចនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនិងគ្រប់ស្ថាប័នពាក់ព័ន្ធ បានធ្វើការជម្រុញឲ្យមានការលើកកម្ពស់សិទ្ធិនារី និង វិសមភាពយ៉េនឌ័រ នៅក្រោមប្រធានបទ»ស្រ្តីរួមគ្នាដើម្បីសន្តិភាព និងការអភិវឌ្ឍជាតិ« ដោយមានការប្តេជ្ញាឲ្យមានការបង្កើនចំនួនស្រ្តីឲ្យបានច្រើនក្នុងក្របខណ្ឌរដ្ឋ។​

លោកស្រី ធីតា ឃិះ នាយិកានៃអង្គការសីលកា ដែលធ្វើការពាក់ព័ន្ធនឹងស្រ្តីបានកោតសរសើរដល់រារដ្ឋាភិបាល ដែលធ្វើការយកចិត្តទុកដាក់ពាក់ព័ន្ធទៅលើវិសមភាពយ៉េនឌ័រនៅក្នុងសង្គម ពិសេសការប្តេជ្ញាខ្ពស់ទៅលើស្រ្តី។

លោកស្រីសង្ឃឹមថា ការប្តេជ្ញារបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ស្រ្តីនឹងក្លាយជាសកម្មភាពជាក់ស្តែង។

សំឡេង លោកស្រី ធីតា ឃិះ៖

ស្របទៅនឹងប្រសាសន៍របស់លោកស្រី ធីតា ឃឹះ  នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា ហៅកាត់ថា (GAD/C) លោកស្រី រស់ សុភាព ក៏មានប្រសាសន៍ស្រដៀងគ្នាដែរថា លោកស្រីពេញចិត្ត នូវសកម្មភាពរបស់រដ្ឋាភិបាល ដែលធ្វើការប្តេជ្ញាចិត្តលើកកម្ពស់ស្រ្តី។

លោកស្រីសង្ឃឹមថា ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលលើកកម្ពស់វិសមភាពយ៉េនឌ័រឲ្យបានច្រើនជាងឆ្នាំមុនៗនឹងក្លាយជាយុទ្ធសាស្ត្រ ពិតយកទៅអនុវត្ត។

សំឡេង លោក ស្រី រស់ សុភាព៖

អ្នកស្រី សឺនកេត សិរីលក្ខណ៍មន្ត្រី​សម្របសម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្វ្រែល មានប្រសាសន៍ថា រដ្ឋាភិបាលដែលលើកយកបញ្ហាស្រ្តីមកលើកឡើងជារៀងរាល់ឆ្នាំពិតមែនតែ ការអនុវត្ត មានតិចតួចណាស់ ។តែ  យ៉ាងណាក៏ដោយ លោកស្រី បង្ហាញការពេញចិត្តចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលដែលសំដៅលើកកម្ពស់សិទ្ធិស្ត្រីនឹងត្រូវ​ថ្នាក់ក្រោមអនុវត្ត។

ទោះបីជាយ៉ាងណាក៏ដោយលោកស្រី បានធ្វើការសំណូមពរ ឲ្យរដ្ឋាភិបាលកម្ពុជា បង្កើនចំនួនរដ្ឋមន្រ្តីជាស្រ្តីឲ្យបានច្រើន។

សំឡេង លោកស្រី សឺន កេត សិរីលក្ខណ៍៖

ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ឆ្នាំនេះក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ”។ប្រធានបទនេះ សំដៅលើកតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សា ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម។

ក្នុងឱកាសនេះ សម្ដេចប្រមុខរាជរដ្ឋាភិបាលបានចាត់ទុកស្រ្តីជាចលករសេដ្ឋកិច្ចមួយមិនអាចខ្វះបាន ដែល ក្រសួង និងអង្គការ ត្រូវបន្តសកម្មភាពទាំងឡាយដើម្បីលើកកំម្ពស់ស្ត្រីឱ្យមានតួនាទីកាន់រីកធំនៅក្នុងសង្គម៕

 

Share

Image
Image
Image