en     km
en     km

កសិករ៖ ផ្សិតមានតម្រូវការទីផ្សារល្អ និងតម្លៃខ្ពស់

Share

ខេត្តបាត់ដំបង​៖​ ម្ចាស់កសិដ្ឋានបណ្តុះផ្សិតមួយរូបនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បានឲ្យដឹងថា ផ្សិតមានតម្លៃសមរម្យ និងងាយលក់ ព្រោះមានតម្រូវការខ្ពស់។

កសិករ​បណ្តុះ​ផ្សិត​ អ្នកស្រី​ ផល​ សា​វ័​ន្ត​ មាន​ប្រសាសន៍​ថា​ ផ្សិត​អំបោះ​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ផ្គត់ផ្គង់​ដល់​ហាង​លក់​ស៊ុប​ និង​ អាហារ​ដ្ឋា​ន។ រូបភាព៖ គីម លីណា

កសិករ​បណ្តុះ​ផ្សិត​ អ្នកស្រី​ ផល​ សា​វ័​ន្ត​ មាន​ប្រសាសន៍​ថា​ ផ្សិត​អំបោះ​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ផ្គត់ផ្គង់​ដល់​ហាង​លក់​ស៊ុប​ និង​ អាហារ​ដ្ឋា​ន​នានា​នៅ​ក្នុង​ខេត្តបាត់ដំបង​។​

​អ្នកស្រី​ថា​ ផ្សិត​លក់​បោះ​ដុំ​តម្លៃ​៥០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ ដោយ​ក្នុង​មួ​ួ​យ​ខែ​ អ្នកស្រី​ ប្រមូល​ផល​ផ្សិត​ជា​មធ្យម​ចន្លោះ​ពី​ ៥០០​ ទៅ​ ៦០០​ គីឡូក្រាម​។​

​អ្នកស្រី​ សា​វ័​ន្ត​ ប្រកប​របរ​បណ្តុះ​ផ្សិត​មាន​រយៈពេល​១១​ឆ្នាំ​មក​ហេ​ី​យ​គិត​មក​ដល់​ច​ប្ចុប្បន្ន​នេះ​នៅ​ក្នុងភូមិ​ទួល​ព្រំ​ ឃុំ​កកោះ​ ស្រុក​មោង​ឬ​ស្សី​ ខេត្តបាត់ដំបង​៕ ​អត្ថបទ​៖​ គី​ម​ លី​ណា​

Share

Image
Image
Image