en     km
en     km

ម៉ាឡេស៊ី៖អតីតមេបក្សប្រឆាំងប្រកាសទ្រព្យសម្ប​ត្តិមុនចូលកាន់តំណែងនាយករដ្ឋមន្រ្ដី

Share

អតីតមេបក្សប្រឆាំងនៃប្រទេសម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ថា លោកនឹងប្រកាសទ្រព្យសម្បត្តិរបស់លោកក្នុងឋានៈជាសមាជិកព្រឹទ្ធសភាគឺនៅប៉ុន្មានថ្ងៃទៀតនេះ ដែលការប្រកាសនេះ ស្របពេលដែលអតីតនាយករដ្ឋមន្រ្ដី ណាជីព រ៉ាហ្សាក់ ត្រូវបានចោទប្រកាន់ពីបទពុករលួយកឹបកេងទ្រព្យសម្បត្តិរបស់រដ្ឋរាប់រយលានដុលា្លរអាមេរិក។

លោក អាន់វ៉ា បានប្រាប់អ្នកសារព័ត៌មាន ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី News Straits Times ថា ការប្រកាសទ្រព្យសម្បត្តិនេះ ត្រូវលាតត្រដាងអោយដឹងទៅកាន់គណៈកម្មាការប្រឆាំងអំពើពុករលួយប្រទេសម៉ាឡេស៊ី ថាតើ ទ្រព្យសម្បត្តិរបស់លោកមុនចូលកាន់តំណែងមានអ្វីខ្លះ។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម ត្រូវគេរំពឹងថា លោកនឹងឡើងកាន់តំណែងនាយករដ្ឋមន្រ្ដីជំនួសលោក មហាធា មហាម៉ាត នៅដើមឆ្នាំ ២០១៩ ឬដើមឆ្នាំ ២០២០។ ការចាកចេញពីតំណែងរបស់លោកមហាធា គឺដោយសារតែលោកត្រូវផ្ទេរតំណែងទៅអោយលោក អាន់វ៉ា តាមកិច្ចសន្យារបស់លោក គឺអំឡុងឃោសនារកសំឡេងឆ្នោត។ 

លោក មហាធា ​បច្ចុប្បន្នមានអាយុ ៩៣ឆ្នាំ។ លោក គឺជានាយករដ្ឋមន្រ្ដីចាស់ជាងគេបំផុតនៅលើពិភពលោក។

សម្រាប់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងឋានៈលោកជាសមាជិកសភាលោក គឺជាអ្នកនយោបាយម្នាក់ស្អ​ប់ខ្ពើមបំផុតបុគ្គលនយោបាយណាដែលប្រព្រឹត្តអំពើពុករលួយ។ លោក បានគាំទ្រចំណាត់ការរបស់តុលាការដែលកំពុងចោទប្រកាន់អតីតនាយករដ្ឋមន្រ្ដីណាជីពរ៉ាហ្សាក់ ។

កាលពីថ្ងៃម្សិលមិញ លោកណាជីព ត្រូវបានគណៈកម្មាធិការប្រឆាំងអំពើពុករលួយឃាត់ខ្លួន ដើម្បីធ្វើការការចោទប្រកាន់ និងការលួចផ្ទេរមូលនិធិចេញពីធនាគាររបស់រដ្ឋ 1MDB នូវទឹកប្រាក់ជិត ៧រយលានដុល្លារមកដាក់ក្នុងគណនីឯកជនរបស់គ្រួសារលោក។

នៅថ្ងៃនេះដែរ គណៈកម្មាការប្រឆាំងអំពើពុករលួយបានចាប់ខ្លួនប្រធានធនាគារនេះ​ ដោយនាំខ្លួនឡើងតុលាការជាមួយលោកណាជីពនៅព្រឹកថ្ងៃពុធ ទី ១២ ធ្នូ ឆ្នាំ២០១៨នេះ ៕

Share

Image
Image
Image