loader

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រាប់និស្សិតខ្មែរអំពីផលវិបាកនៃប្រាក់កម្ចីចិនពាន់លានដុល្លារ

ក្រុងភ្នំពេញ៖ លោក មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រាប់ទៅកាន់និស្សិតខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា ការដែលម៉ាឡេស៊ីសម្រេចលុបចោលគម្រោងវិនិយោគចំនួន ៣ ក្នុងគម្រោង«គម្រោងផ្លូវមួយខ្សែរក្រវ៉ាត់មួយ» ដែលមានតម្លៃស្មើ ២៣ ពាន់លានដុល្លារនោះគឺដោយសារតែលោកគិតថា ប្រទេសម៉ាឡេស៊ីមិនអាចបង្វិលប្រាក់សំណងទៅឲ្យប្រទេសចិនភ្លាមៗ នោះទេ។

Image may contain: 26 people, people smiling, crowd and wedding

លោកបានពន្យល់ប្រាប់និស្សិតខ្មែរទៀតថា អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ណាជីព បានសម្រេចដូចនេះ គឺជាកំហុសមួយដែលមិនយល់អំពីផលលំបាកនៃការទូទាត់បំណុលរបស់ចិនឡើងវិញ។

សូមជម្រាបថា លោកនាយករដ្ឋមន្រ្តី មហាធា ដែលបានឡើងកាន់ដំណែងនេះ គឺដោយសារតែលោកបានប្តេជ្ញាកែទម្រង់ ការដឹកនាំប្រទេសឡើងវិញ ហើយក្នុងនោះលោកក៏បានសើរើគម្រោងមួយចំនួន ដែលជាប្រាក់កម្ចីពាន់លានដុល្លាររប់សប្រទេសចិន។

ប៉ុន្តែនៅពេលលោក ថ្លែងក្នុងវេទិការនយោបាយក្នុងប្រទេសរបស់លោក នាយករដ្ឋមន្រ្តីរូបនេះ ចោទថាគម្រោងហេដ្ឋារចនាសម្ព័ន្ធជាប្រាក់កម្ចីរបស់ចិនធ្វើឡើងដោយមិនមានតម្លាភាព គឺស្ថិតនៅក្នុងអំពីការសង្ស័យអំពើពុករលួយហើយគម្រោងភាគច្រើនទៀតនោះគឺប៉ះពាល់ដល់ផលប្រយោជន៍សហគមន៍មូលដ្ឋាន។

Image may contain: one or more people, crowd and indoor

ក្នងដំណើទៅទស្សនកិច្ចប្រទេសចិន កាលពីចុងឆ្នាំ ២០១៨ លោកបានប្រាប់មេដឹកនាំចិនថា គម្រោងទាំងនេះគឺសម្រាប់អាណ្ណត្តិរបស់លោក មិនអនុញាត្តិឲ្យមានទៀតនោះទេ ព្រោះសហគមន៍ម៉ាឡេស៊ី ភាគច្រើនមិនទទួលយកការអភិវឌ្ឍមួយដែលស្ថិតក្នុងបំណុលពាន់លានដុល្លារនោះទេ។

ទស្សនកិច្ចរបស់លោកមហាធា ដែលលោកបានទៅធ្វើបថកថា នៅចំពោះមុខនិស្សិតខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាមេដឹកនាំបរទេសដំបូងគេដែលនិយាយទៅកាន់និស្សិតខ្មែរអំពីផលលំបាកនៃការប្រើប្រាស់កម្ចីពាន់លានដុល្លាររបស់ចិន។ យ៉ាងណាក៏ដោយ មិនទាន់មានមន្រ្តីកម្ពុជាប្រតិកម្មនឹងប្រសាសន៍របស់លោកមហាធា ដែលនិយាយប្រាប់និស្សិតខ្មែរនោះទេ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាតំឡើងប្រាក់ឈ្នួលកម្មករនយោជិត ១៩០ដុល្លារ ខណៈពន្ធអនុគ្រោះប្រឈមនឹងការបាត់បង់

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារចេញផ្សាយន[...]

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកចូលរួមគាំទ្រគម្រោងជាមួយលោក សម រង្ស៊ី អាចជាប់ទោសរហូតដល់ ១០ ឆ្នាំ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា លោក សម[...]

សហរដ្ឋអាមេរិកបន្តជំរុញអោយកម្ពុជាដោះលែងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មជាបន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត