en     km
en     km

កសិករចិញ្ចឹមទាយកស៊ុតរអ៊ូបញ្ហាតម្លៃខណៈការនាំចូលស៊ុតពីប្រទេសជិតខាងមានច្រើន

Share

កំពង់ធំ៖ អ្នកស្រី គឹម កុលាប ជាកសិករចិញ្ចឹមទាយកស៊ុតមួយរូបរស់នៅក្នុងភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានកសិដ្ឋានចិញ្ចឹមទាជាង ២៥០០ ក្បាល។

អ្នកស្រី គឹម កុលាប ។

អ្នកស្រីបន្តថា ការចិញ្ចឹមទាយកស៊ុតនេះ ជារបរប្រចាំថ្ងៃរបស់អ្នកស្រីនិងស្វាមី ដែលប្រាក់ចំណូលត្រូវផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ ពិសេសលើការសិក្សារបស់កូនៗ។

ជារៀងរាល់ព្រឹកអ្នកស្រីដើររើសពងទាបានចំនួនជាង ២០០០គ្រាប់ ហើយក្នុងមួយថ្ងៃ អ្នកស្រីអាចរកប្រាក់ចំណូលពីរការលក់ស៊ុតទា ៦៣ម៉ឺនរៀល។

កសិករខាងលើរអ៊ូរឿងធ្លាក់ថ្លៃស៊ុតព្រោះអាជីវករនាំយកពងទាពីប្រទេសជិតខាងពិសេសប្រទេសវៀតណាមមកលក់ច្រើន។ រូបភាព សឿន ចាន់ដា យុវជនខេត្តកំពង់ធំ

អ្នកស្រីបានលើកជាបញ្ហាប្រឈមប្រាប់ថា ការចិញ្ចឹមសត្វទាយកស៊ុតលក់នេះ មានផលវិបាកមួយចំនួនផងដែរ ព្រោះមានការនាំចូលនូវស៊ុតទាពីប្រទេសជិតខាង (ប្រទេសវៀតណាម)ដូច្នេះហើយទើបធ្វើអោយតម្លៃស៊ុតទាក្នុងស្រុកមានការធ្លាក់ចុះផងដែរ៕

អត្ថបទខ្លីសរសេរដោយ សឿន ចាន់ដា យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image