loader

កំពង់ធំ៖ ពុទ្ធបរិស័ទវត្តបាណកបោះឆ្នោតជ្រើសរើសបេឡាគ្រប់គ្រង​បច្ច័យ​កសាង​វត្ត

កំពង់ធំ​៖ ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩ នេះ ពុទ្ធបរិស័ទចំណុះជើងវត្តបាណកបានបើកការបោះឆ្នោត​ជ្រើសរើស​ប្រធាន ​និង​អនុប្រធាន​បេឡាកាន់​បច្ច័យ​ក​សាង​ក្នុង​វត្ត​បាណក​ការាម ហៅ​វត្ត​បាណក។

ពុទ្ធបរិស័ទចំណុះជើងវត្តបាណកបោះឆ្នោតជ្រើសរើសបេឡាគ្រប់គ្រងបច្ច័យកសាងវត្ត។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

ការ​បោះឆ្នោត​នេះប្រព្រឹត្តិទៅ​​នៅក្នុង​បរិវេណ​វត្ត​បាណក​ ដោយ​​មាន​ការ​និមន្ត​ចូល​រួម​ពី​លោក​មេគុណ ​និង​អនុគុណស្រុក​បារាយណ៍ លោក​មេ​ឃុំ មេ​ភូមិ មេ​ប៉ុស្តិ៍ ព្រម​ទាំង​ប្រជាការពារភូមិ ​និង​ប្រជាពលរដ្ឋ​ចំណុះ​ជើងវត្ត​បាណក​ផងដែរ​។

​អ្នក​ឈរ​ឈ្មោះ​ជាបេឡាគ្រប់គ្រងបច្ច័យ​មានសមាភាព​ចំនួន ​១២​រូប មក​ពី​ភូមិ​ទាំង​បី គឺ​ភូមិ​បារាយណ៍​ធំ ភូមិ​ពោធិ៍ពីរ និង​ភូមិ​បាណក ដែល​​ចំណុះ​អោយ​វត្ត​បាណក​។ បេក្ខភាពដែលជាប់ជាប្រធានបេឡាគឺលោកលោក វ៉ា សំអុល មកពីភូមិ​បាណក ហើយអនុប្រធានទី ១ អ្នកស្រី ឃួន ចាន់ធី​ មកពី ​ភូមិ​បារាយណ៍​ធំ និងអនុប្រធានទី ២ លោក ទូច ប៊ុនលី ​មកពីភូមិ​ពោធិ៍ពីរ ។

ពលរដ្ឋជាពុទ្ធបរិស័ទវត្តបាណកចូលរួមការបោះឆ្នោតជ្រើសរើសបេឡាកាន់បច្ច័យកសាងវត្ត។រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

​លោក​ ធូ ​សេង មេ​ឃុំ​បារាយណ៍ ​មាន​ប្រសាសន៍ក្នុងឳកាសនោះ​ថា ការ​បោះឆ្នោត​ជ្រើសរើស​បេឡា​បច្ច័យ​ក្នុង​វត្ត​នេះ​ គឺ​​បំណងដើម្បីបង្កើនការ​ជឿ​ទុក​ចិត្ត និង​​ងាយស្រួលគ្រប់គ្រង​ចំណាយ​​ចំណូល​ក្នុង​វត្ត ដែល​ជាបច្ច័យ​របស់​ពុទ្ធបរិស័ទ៕

ខាងក្រោមនេះជាទិដ្ឋភាព និងសកម្មភាពពុទ្ធបរិស័ទចំណុះជើងវត្តបាណកបោះឆ្នោត៖

អត្ថបទខ្លីសរសេរដោយ  ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកស្រី សួ ចិត្រ ដាំបន្លែសរីរាង្គធ្វើម្ហូបលក់គិតគូរពីសុខភាពអ្នកទទួលទាន

កំពង់ធំ៖ អ្នកស្រី សួ ចិត្រ និងប្តីគឺលោក ផ្លុង[...]

ស្រ្តីមេម៉ាយតស៊ូចាក់អង្រឹងក្រណាត់លក់ដោះស្រាយជីវភាពនិងមើលថែចៅ

កំពង់ធំ៖ អង្គុយក្រោមផ្ទះលើអង្រឹង ដៃទាំងពីរទាញ[...]

យុវជនស្រុកមោងឫស្សីសម្តែងក្តីរីករាយពេលបានសិក្សាផ្នែកព័ត៌មាន(MIL)

បាត់ដំបង៖ យុវជនស្រុកមោងឫស្សី ខេត្តបាត់ដំបងចំន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត