loader

យុវជន ហុក ដេប៉ូ៖ ការងារអភិវឌ្ឍន៍សហគមន៍ត្រូវការការចូលរួមពីយុវជន

កំពង់ធំ៖ កាន់រនាស់ក្នុងដៃកាយស្រូវហាសមុខផ្ទះយុវជន ហុក ដេប៉ូ រស់នៅភូមិបាណក ឃុំបារាយណ៍ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានរបរជាអ្នកកិនស្រូវដែលមានម៉ាស៊ីនកិនស្រូវប្រចាំគ្រួសារបង្កើតរយៈពេល ៤ ឆ្នាំមកហើយ។

សកម្មភាពការងាររបស់យុវជន ហុក ដេប៉ូ ។

យុវជនមាឌធំដំបង សក់រួញអង្គាដីរូបនេះនិយាយថា ក្នុងការងារជាអ្នកកិនស្រូវលក់នេះ ខ្លួនត្រូវជិះម៉ូតូអាសង់ការ៉េចាសមួយគ្រឿងទៅឌុបស្រូវពីភ្ញៀវយកមកកិន ហើយឌុបយកទៅឱ្យភ្ញៀវវិញពេលកិនរួច។

ក្រៅពីកិនស្រូវជូនភ្ញៀវប្តូរជាកម្រៃ ម្ចាស់រោងម៉ាស៊ីនក៏ត្រូវចំណាយពេលវេលា និងប្រាក់ ដើម្បីទិញស្រូវកិនលក់ផងដែរ។

សកម្មភាពដឹកស្រូវរបស់យុវជន ហុក ដេប៉ូ ។

ក្រៅពីការងារជាអ្នកកិនស្រូវយុវជន ហុក ដេប៉ូ មិនបានបណ្តែតបណ្តោយពេលទំនេរ ចោលឥតប្រយោជន៍នោះទេ យុវជនរូបនេះតែងឆ្លៀតចូលរួមធ្វើការងារក្នុងសហគមន៍ ដូចជា ការងារជំរុញវិស័យកីឡា មានបាល់ទាត់ បាល់ទះ និងកីឡាប៉េតង់ជាដើម។ មួយវិញទៀតយុវជនរូបនេះ ក៏តែងស្មោះចិត្តរាល់ការងារចុះអប់រំផ្សព្វផ្សាយក្នុងសហគមន៍ផងដែរ ដោយថ្មីៗនេះ ហុក ដេប៉ូ បានក្លាយជាអ្នកសារព័ត៌មានសហគមន៍ក្រោយទទួលបានការបណ្តុះបណ្តាលពីមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)។

យុវជន ហុក ដេប៉ូ បន្តថា ខ្លួនសប្បាយចិត្តនិងមានមោទនភាព ដែលបានក្លាយជាចំណែកមួយជួយអភិវឌ្ឍន៍ក្នុងសហគមន៍។

យុវជន ហុក ដេប៉ូ ជាអ្នកសារព័ត៌មានយុវជនសហគមន៍ ដែលតែងចុះទៅយកព័ត៌មាននានាដែលមានក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ។

យ៉ាងណាយុវជនរូបនេះ សង្កេតឃើញថា យុវជនក្នុងសហគមន៍ហាក់ពុំសូវចូលរួមក្នុងកិច្ចការទាក់ទងសង្គមឡើយ ដោយយុវជនខ្លះគិតថាមិនបានទទួលផលប្រយោជន៍មកវិញ ខ្លះគិតតែការងាររបស់ខ្លួន និងខ្លះទុកពេលចោលឥតប្រយោជន៍។

យុវជន ហុក ដេប៉ូ ដែលមានតួនាទីជាប្រធានយុវជនភូមិ និងជាសមាជិកឃុំជួយអភិវឌ្ឍន៍ឃុំ និងវិស័យ កីឡាឃុំផងនោះ មានចក្ខុវិស័យថា ការអភិវឌ្ឍន៍ក្នុងសហគមន៍ដាច់ខាតត្រូវទាមទារឱ្យមានការសហការចូលរួមពីយុវជន និងត្រូវការការលើកឡើងពីកង្វល់ដើម្បីឈានទៅរកដំណោះស្រាយរួម។

សកម្មភាពពេលយុវជន ហុក ដេប៉ូ ចុះយកព័ត៌មាននៅតំបន់ដាច់ស្រយោលមួយពីបញ្ហាអនាម័យ និងការសិក្សារបស់ក្មេងៗនៅតំបន់នោះ។

ចុងក្រោយយុវជន ហុក ដេប៉ូ សូមអំពាវនាវដល់យុវជនក្នុងសហគមន៍ទាំងអស់ គម្បីលះបង់ពេលវេលា និងចេះរៃអង្គាសថវិកាក្នុងការកសាងអ្វីមួយក្នុងភូមិឃុំកុំរង់ចាំតែអាជ្ញាធរ កុំប្រកាន់បក្សពួកនិន្នាការនយោបាយដែលជាកត្តារាំងស្ទះដល់ការអភិវឌ្ឍន៍ក្នុងសហគមន៍៕

អត្ថបទខ្លីសរសេរដោយយុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកស្រី យ៉ោកជឿន ចាប់របរអាំងសាច់គោនិងស្លាបមាន់ចង្កាក់រកកម្រៃវ័យចំណាស់

​ខេត្តកំពង់ធំ៖ អ្នកស្រី យ៉ោកជឿន សព្វថ្ងៃរស់នៅ[...]

កំពង់ធំ៖ របរលក់ដូរនៅតំបន់ដាច់ស្រយាលទទួលបានចំណូលសមរម្យ

កំពង់ធំ​៖ អង្គុយក្នុងតូបតូចមួយមានអីវ៉ាន់ចាប់ហ[...]

កំពង់ធំ៖ របរដំដែកជួយជីវភាពគ្រួសារលោក រី មិនបាច់ចំណាកស្រុក

ភ្នំពេញ៖ សំឡេងផូងផាងលឹនលឺចេញពីផ្លែញញួរទង្គិចជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត