en     km
en     km

របៀបរកខ្យងកសិករជនបទប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ

Share

កំពង់ធំ៖ លោក ពេជ្រ ស៊ីន កសិករមួយរូបរស់នៅក្នុងភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រកបរបររកខ្យង ជារបរបន្ទាប់បន្សំក្រៅពីការងារស្រែចំការនិងចិញ្ចឹមសត្វ។

ប្តីប្រពន្ធ លោក ពេជ្រ ស៊ីន កំពុងចង់ចំណីខ្យងត្រៀមដាក់តាមស្រែ។ រូបភាព ពោ គឹមសេង យុវជនខេត្តកំពង់ធំ

កសិកររូបនេះប្រាប់ពីរបៀបរកខ្យងថា លោកត្រូវដើររកចំណីខ្យងមានដូចជា វល្លិឪឡឹកផ្អែម ដើមត្រសក់ ដើមត្រឡាច ដើមននោង និងសំបកខ្នុរ ជាដើម។ ការរកខ្យងលោកត្រូវដើរយកចំណីទាំងនោះ ទៅដាក់តាមភ្លឺស្រែ មាត់បឹង ប្រឡាយ នៅពេលល្ងាច ដើម្បីទាក់ ទាញខ្យងមកស៊ី ហើយនៅពេលម៉ោង ២ ទៀបភ្លឺលោកត្រូវដើរប្រមូលខ្យងទាំងនោះវិញ។ ក្នុងមួយថ្ងៃលោកអាចរកខ្យងបានជិត ១០ ទៅ ២០គីឡូ ដោយក្នុងមួយគីឡូអាចលក់បានពី ៤០០០រៀល ទៅ ៥០០០រៀល។

ខ្យងដែលរកបានត្រូវបានលក់ឱ្យឈ្មួញកណ្តាលក្នុងស្រុកភូមិជិតផ្ទះ។ រូបភាព ពោ គឹមសេង យុវជនខេត្តកំពង់ធំ

លោក ពេជ្រ ស៊ីន ឱ្យដឹងបន្តថា របររកខ្យងតាមស្រែ និងមាត់បឹង ប្រឡាយ នេះបានបង្កើនប្រាក់ចំណូលជួយជីវភាពក្រុមគ្រួសារបានមួយចំណែក ដូចជាការចំណាយលើការហូបចុកប្រចាំថ្ងៃ និងការសិក្សារបស់កូនៗ៕

រុក្ខជាតិមួយចំនួនដែលកសិកររកបានក្នុងភូមិស្រុកដើម្បីយកទៅធ្វើជាចំណីទាក់ខ្យង។ រូបភាព ពោ គឺមសេង យុវជនខេត្តកំពង់ធំ

អត្ថបទខ្លីសរសេរដោយ ពោ គឹមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image