loader

កំពង់ធំ៖ពលរដ្ឋឃុំឈូកខ្សាច់បរិច្ចាគដីស្រែជូនអាជ្ញាធរឃុំធ្វើផ្លូវថ្មី

កំពង់៖ ប្រជាពលរដ្ឋប្រមាណ ៣០​ គ្រួសារក្នុងភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានសម្រេចបរិច្ចាគដីស្រែរបស់ខ្លួនមួយចំនួន ប្រគល់ជូនក្រុមប្រឹក្សាឃុំធ្វើផ្លូវថ្មីមួយកាត់ពីភូមិតាប្រុក ទៅវត្ត ដើម្បីងាយស្រួលធ្វើដំណើរទាំងអស់គ្នា។

អាជ្ញាធរចុះវាស់ដីស្រែរបស់ពលរដ្ឋដែលព្រមប្រគល់ជូនឃុំធ្វើផ្លូវ។ រូបភាព ពោ គឹមសេង យុវជនខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី ១២ កញ្ញានេះ អាជ្ញាធរឃុំបានចុះទៅសិក្សាពីផលប៉ះពាល់ ដើម្បីធ្វើលទ្ធកម្មដីធ្លីរបស់ពលរដ្ឋ។ អាជ្ញាធរឃុំបានស្នើរដល់ប្រជាពលរដ្ឋ ធ្វើដំណើរលើផ្លូវសូមចូលរួមជួយរក្សាទាំងអស់គ្នាដើម្បីកុំឲ្យខូចខាត។

សូមបញ្ជាក់ ផ្លូវមួយខ្សែដែលកំពុងសិក្សាធ្វើផ្លូវថ្មីនេះ គឺមានប្រវែង ៥៧០ម៉ែត្រ ដែលគ្រោងធ្វើជាផ្លូវគ្រួសក្រហម។ ចំណែកការចំណាយលើការសាងសង់គឺជាថវិការបស់ឃុំ៕

អាជ្ញាធរចុះវាស់ដីស្រែរបស់ពលរដ្ឋដែលព្រមប្រគល់ជូនឃុំធ្វើផ្លូវ។ រូបភាព ពោ គឹមសេង យុវជនខេត្តកំពង់ធំ

អត្ថបទខ្លីសរសេរដោយ  ពោ គឺមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌ មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កំពង់ធំ៖ គ្រូបង្រៀនឃុំឈូកខ្សាច់បើកយុទ្ធនាការប្រមូលកុមារតូចៗចូលរៀន

កំពង់ធំ៖ កាលពីថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៩កន្លង[...]

បាត់ដំបង៖ អាជ្ញាធរឃុំកកោះចុះសម្ភាសន៍ពលរដ្ឋផ្តល់ប័ត្រក្រីក្រ

បាត់ដំបង៖ អាជ្ញាធរឃុំកកោះ ស្រុកមោងឫស្សី ខេត្ត[...]

កំពង់ធំ៖ ទឹកតូច ផលត្រីធ្លាក់ចុះ ប្រជានេសាទស្រុកបារាយណ៍ខ្លះត្អូញត្អែរពីបំណុលធនាគារ

ខេត្តកំពង់ធំ៖ អង្គុយលើទូកតូចមួយលោក ញូង ភក្រ្ត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត