loader

អង្គការសង្គមស៊ីវិលនិងពលរដ្ឋពិគ្រោះយោបល់រឿងបង្គន់អនាម័យ

កំពង់ធំ៖ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៩នេះអង្គការស្រែខ្មែរ និងប្រជាពលរដ្ឋក្នុងភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ប្រមាណ ៤០នាក់ដែលភាគច្រើនជាស្រ្តី បានពិគ្រោះយោបល់ និងស្តាប់ការណែនាំពីអ្នកជំនាញលើបញ្ហាអនាម័យរស់នៅ ពិសេសគឺការសង់បង្គន់អនាម័យប្រើប្រាស់ឱ្យបានគ្រប់ខ្នងផ្ទះ។

មន្រ្តីអង្គការស្រែខ្មែរចុះអប់រំពលរដ្ឋពីបញ្ហាអនាម័យ។ រូបភាព ពោ គឹមសេង យុវជនខេត្តកំពង់ធំ

អ្នកជំនាញមកពីអង្គការស្រែខ្មែរបានប្រាប់ប្រជាពលរដ្ឋបន្ថែមពីបញ្ហាអនាម័យក្នុងការរស់នៅ បញ្ចៀសរាល់បញ្ហានានាពិសេសជំងឺផ្សេងៗដែលបង្កឡើងពីការមិនចេះអនាម័យខ្លួនប្រាណ។ អ្វីជាពិសេសនោះ អង្គការមួយនេះបានជំរុញឱ្យពលរដ្ឋសង់បង្គន់អនាម័យប្រើប្រាស់ឱ្យបានគ្រប់គ្នា តាមលទ្ធភាពបើទោះបីជាធំឬតូចក្តី។

តំណាងអង្គការស្រែខ្មែរម្នាក់ថ្លែងថា៖«សុខភាពគឺមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ប្រកបការងារ បើសុខភាពមិនស្រួលតើបងប្អូនអាចធ្វើការបានទេ ។ ដូច្នេះបើបងប្អូនចង់បានសុខភាពល្អគឺត្រូវ ហូបស្អាត ផឹកស្អាត រស់នៅស្អាត មានបង្គន់អនាម័យប្រើប្រាស់ស្អាត ទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទទួលបាននូវសុខភាព និង អនាម័យល្អសម្រាប់គ្រួសារយើងគ្រប់ៗគ្នា»

ពលរដ្ឋបានចូលរួមយ៉ាងសកម្មក្នុងបញ្ហាអនាម័យរស់នៅ។ រូបភាព ពោ គឹមសេង យុវជនខេត្តកំពង់ធំ

ក្នុងពិភាក្សានោះ ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា កាលពីមុនប្រជាពលរដ្ឋក្នុងភូមិមិនទាន់មានបង្គន់អនាម័យប្រើ ពលរដ្ឋតែងជួបប្រទះបញ្ហាជំងឺរាករុស ព្រោះប្រជាពលរដ្ឋមួយចំនួនបន្ទោបង់ពាសវាលពាសកាល ដែលនាំឲ្យមានក្លិនមិនល្អភាយមកក្នុងភូមិឋាន។ យ៉ាងណាប្រជាពលរដ្ឋលើកឡើងថា ប្រជាពលរដ្ឋមួយចំនួនធំបានយល់ដឹងពីបញ្ហាប្រឈមទាំងអស់នេះ ហើយសម្រេចចិត្តធ្វើបង្គន់អនាម័យប្រើ។ ជាការកត់សម្គាល់របស់ពលរដ្ឋ គ្រួសារជាច្រើនក្នុងភូមិមិនមានជំងឺរាក់រុសដូចពីមុននោះឡើង ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នមានបង្គន់អនាម័យប្រើប្រាស់ជាង ៩០% ហើយ៕

អត្ថបទខ្លីសរសេរដោយ ពោ គឹមសេងយុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ល្ខោនវិទ្យុរឿង៖ ទំនុកចិត្ត

ល្ខោនវិទ្យុរឿង៖ ទំនុកចិត្ត

ថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩

នាងកញ្ញា លោក លោកស្រី ប្រិយមិត្តអ្នកស្តាប់ជាទី[...]

ព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញសង្គម

ព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញសង្គម

ថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩

MC៖ យុវជនកម្ពុជាកំពុងពេញនិយមក្នុងការប្រើបណ្តា[...]

យុវជនលើកពីសារប្រយោជន៍ពេលទទួលបានចំណេះដឹងផ្នែកសារព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយជាមធ្យោបាយដ៏មានប្រសិទ្ធភាព[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត