en     km
en     km

ស្រុកបារាយណ៍៖ ស្រ្តីមេផ្ទះមួយចំនួនឆ្លៀតពេលដេរខោអាវរយជួយជីវភាពគ្រួសារ

Share

កំពង់ធំ៖ ស្រ្តីមេផ្ទះជាង ២៥គ្រួសារ ក្នុងភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចាប់យករបរដេរខោអាវរយបោះដុំ ជារបរមួយអាចផ្តល់ចំណូលផ្គត់ផ្គង់គ្រួសារដែលគួបផ្សំនឹងចំណូលរបស់ស្វាមី។

ស្រ្តីមេផ្ទះបានចាប់យករបរដេរខោអាវរយដើម្បីទទួលបានចំណូលបន្ថែមប្រចាំថ្ងៃ។រូបភាព ពោ គឺមសេង យុវជនខេត្តកំបង់ធំ

យុវជនខេត្តកំពង់ធំ ពោ គឹមសេង បានចុះទៅសម្ភាសន៍ស្រ្តីមេផ្ទះមួយចំនួនដែលប្រកបរបរដេរខោអាវ និងឥវ៉ាន់រាយខាងលើ ដោយអ្នកស្រី អ៊ុក សុផល រស់នៅភូមិឃុំខាងលើប្រាប់ថា អ្នកស្រីប្រកបរបរនេះជិត ៣ ឆ្នាំហើយ ដោយទទួលបាន ៣០០រៀលក្នុងផលិតផលសម្រេចមួយឬខោអាវមួយ។

អ្នកស្រី សុផល បន្ថែមថា អ្នកស្រីបច្ចុប្បន្នដេរខោមនុស្សចាស់ អាវសំរែក ស្រោមកៅអី ជាដើម ហើយតម្លៃអាចប្រែប្រួលតាមខោអាវ ឬឥវ៉ាន់ ដែលម៉ូយតម្រូវ។ អ្នកស្រីប្រាប់បន្ថែមថា អ្នកស្រីអាចរកចំណូលបានពី ២០ម៉ឺនទៅ ៣០ម៉ឺនក្នុងមួយខែ ដែលអាចជួយរួមចំណែកផ្គត់ផ្គង់ជីវភាពគ្រួសារមិនពឹងលើកម្លាំងប្តីទាំងស្រុង។

សាច់ខោអាវរយនេះគឺឈ្មួញយកមកស្រាប់ ហើយពួកគេដេរស៊ីក្បាលកាសតែប៉ុណ្ណោះ។ រូបភាព ពោ គឺមសេង យុវជនខេត្តកំពង់ធំ

អ្នកស្រី សុផល បន្តថា ប្រាក់ចំណូលដែលទទួលបានពីការដេរសម្លៀកបំពាក់រយនេះ បើទោះបីជាមិនបានច្រើនក្តី តែវាអាចជួយសម្រួលដល់ការសិក្សារបស់កូន និងការប្រើប្រាស់ពេលចាំបាច់ ប្រសើរជាងការនៅទំនេរពឹងតែចំណូលរបស់ប្តីតែម្ខាង។

សូមបញ្ជាក់ថា ការដេរខោអាវរយរបស់ស្រ្តីក្នុងភូមិឈូកខ្សាច់ខាងលើ គឺអ្នកដេរមិនចំណាយថវិកាក្នុងការទិញាសាច់ក្រណាត់ទេ ព្រោះម៉ូយយកមកស្រាប់ ដោយអ្នកដេរផលិតសម្លៀកបំពាក់តាមតម្រូវការរបស់ម៉ូយតែប៉ុណ្ណោះ៕

ស្រ្តីមេផ្ទះទាំងនេះឆ្លៀតពេលទំនេរពីកិច្ចការផ្ទះប្រចាំថ្ងៃដេរចោអាវរយរកប្រាក់បន្ថែមជួយសម្រាលបន្ទុកប្តី។ រូបភាព ពោ គឹមសេង យុវជនខេត្តកំពង់ធំ

ខាងក្រោមជាសកម្មភាពរបស់ស្រ្តីមេផ្ទះដេរខោអាវរយ៖

អត្ថបទខ្លីសរសេរដោយ ពោ គឹមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌ មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image