loader

កំពង់ធំ៖ អាជ្ញាធរភូមិបារាយណ៍តូចចុះវាស់កម្តៅពលរដ្ឋការពារជំងឺ Covid-19

កំពង់ធំ៖ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរភូមិបារាយណ៍តូច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចុះវាស់កម្តៅជូនប្រជាពលរដ្ឋក្នុងភូមិដើម្បីពិនិត្យស្វែងរកមុខសញ្ញាអ្នកផ្ទុកជំងឺ Covid-19​។

ក្នុងសកម្មភាពចុះពិនិត្យកម្តៅជូនពលរដ្ឋភូមិបារាយណ៍តូចប្រមាណ ២០០គ្រួសារនេះ ពុំមានពលរដ្ឋណាម្នាក់មានកម្តៅខ្ពស់លើស ៣៨ អង្សានោះទេ។

ជាមួយគ្នានោះអាជ្ញាធរក៏បានផ្ញើសារអប់រំជូនប្រជាពលរដ្ឋដោយណែនាំពីរបៀបធ្វើអនាម័យខ្លួនប្រាណ ពិសេសការសំអាតដៃនឹងសាប៊ូ ពាក់ម៉ាស ដើម្បីរួមគ្នាទប់ស្តាត់ការរីករាលដាលជំងឺ Covid-19៕

អត្ថបទខ្លីសរសេរដោយ សេង សុភ័ក្រ្ត យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មាន ស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

ខាងក្រោមជាកម្រងរូបភាពសកម្មភាពចុះវាស់កម្តៅពលរដ្ឋ៖

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ផ្សារបីក្នុងស្រុកបារាយណ៍ទទួលបានកង់បីដឹកសំរាមពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍

កំពង់ធំ៖ ផ្សារចំនួនបីក្នុងស្រុកបារាយណ៍ ខេត្តក[...]

កំពង់ធំ៖ ទួលតាពេជ្រទីសក្ការៈស័ក្តិសិទ្ធិអ្នកភូមិចាន់ល្ហងគោរពបូជា

ខេត្តកំពង់ធំ៖ តាំងពីយូរលង់ណាស់មកហើយមានទួលបុរា[...]

កំពង់ធំ៖ពលរដ្ឋខ្មែរឥស្លាមពីរភូមិទទួលបានផ្លូវបេតុងនិងគ្រឿងបរិ ភោគក្នុងឱកាសបុណ្យស្រាយបួស

កំពង់ធំ៖ ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រចំនួន ២[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត