loader

ប្តីប្រពន្ធកម្ពុជាក្រោមតស៊ូ ២៥ ឆ្នាំទិញបានដីជាកម្មសិទ្ធិក្រោយចាកចេញពីវៀតណាម

កំពង់ធំ៖ តូបលក់គុយទាវកាត់ គុយទាវឆា និងបាញ់ស្រ៊ុង នៅជិតគល់ស្ពានកំពង់ថ្ម ស្ថិតក្នុងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ជាតបរបស់ប្តីប្រពន្ធខ្មែរកម្ពុជា ដែលទទួលបានការសរសើរមិនដាច់ពីមាត់ថាមានរសជាតិឆ្ងាញ់។

បាញ់ស្រ៊ុង និងគុយតាវកាត់របស់មីង សុភា ។ រូបភាព សេង សុភ័ក្រ យុវជនខេត្តកំពង់ធំ

អ្នកស្រី សៅ សុភា និងលោក កែវ សុផល ជាប្តីប្រពន្ធខ្មែរក្រោមប្រកបរបរជាអ្នកលក់គុយទាវកាត់ និងបាញ់ស្រ៊ុងនេះរយៈពេលជិត ២៥ឆ្នាំមកហើយ បន្ទាប់ពីចាកចោលទឹកដីកម្ពុជាក្រោមដែលខ្លួនធ្លាប់រស់នៅតាំងពីតូច។

អ្នកស្រី សៅ សុភា ប្រាប់ឱ្យដឹងថា អ្នកស្រីឡើងមករស់នៅកម្ពុជា គឺនៅខេត្តកំពង់ធំ មិនទាន់មានដីធ្លីជាកម្មសិទ្ធិនោះទេ គឺសុំដីជាកម្មសិទ្ធិរបស់រដ្ឋរស់នៅក្បែរមាត់ស្ទឹង។ អ្នកស្រីបន្តថា ការរស់នៅនេះគឺជារស់នៅបណ្តោះអាសន្ន នៅពេលរដ្ឋត្រូវការវិញនោះអ្នកស្រីនឹងចាកចេញ។

តូបលក់បាញ់ស្រ៊ុងរបស់មីង សុភា។ រូបភាព សេង សុភ័ក្រ យុវជនខេត្តកំពង់ធំ

អ្នកស្រីបន្ថែមថា អ្នកស្រីលក់គុយកាត់ គុយទាវឆា និងបាញ់ស្រ៊ុងនៅគល់ស្ពានកំពង់ថ្ម ដែលអាចចំណាយប្រាក់បានជិត ៤ម៉ឺនរៀលក្នុងមួយថ្ងៃ។ មុខរបរលក់គុយទាវកាត់ និងបាញ់ស្រ៊ុងនេះហើយ បានកែប្រែជីវភាពរបស់អ្នកស្រីនិងគ្រួសារ ហើយអាចមានលទ្ធភាពបញ្ចូលកូនទៅសិក្សាមហាវិទ្យាល័យនៅរាជធានីភ្នំពេញផងដែរ ពិសេសគឺអាចមានលទ្ធភាពទិញដីមួយកន្លែងធ្វើផ្ទះស្នាក់នៅជាកម្មសិទ្ធិផ្ទាល់ខ្លួនក្រោយចាកចេញពីប្រទេសវៀតណាម អតីតទឹកដីកម្ពុជាក្រោម៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ផ្សារបីក្នុងស្រុកបារាយណ៍ទទួលបានកង់បីដឹកសំរាមពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍

កំពង់ធំ៖ ផ្សារចំនួនបីក្នុងស្រុកបារាយណ៍ ខេត្តក[...]

កំពង់ធំ៖ ទួលតាពេជ្រទីសក្ការៈស័ក្តិសិទ្ធិអ្នកភូមិចាន់ល្ហងគោរពបូជា

ខេត្តកំពង់ធំ៖ តាំងពីយូរលង់ណាស់មកហើយមានទួលបុរា[...]

កំពង់ធំ៖ពលរដ្ឋខ្មែរឥស្លាមពីរភូមិទទួលបានផ្លូវបេតុងនិងគ្រឿងបរិ ភោគក្នុងឱកាសបុណ្យស្រាយបួស

កំពង់ធំ៖ ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រចំនួន ២[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត