loader

កំពង់ធំ៖ អំបោសដើមផ្អាវកាន់តែខ្សត់អ្នកគាំទ្រ

កំពង់ធំ៖ ការធ្វើអំបោសពីដើមផ្អាវ មិនត្រឹមតែលំបាកក្នុងការរកវត្ថុធាតុដើមពីក្នុងព្រៃនោះទេ តែក៏ប្រឈមនឹងបញ្ហាទីផ្សារផងដែរ ខណៈប្រជាពលរដ្ឋមួយចំនួនហាក់លែងសូវគាំទ្រ។

អ្នកស្រី ម៉ី ច្រឹប កំពុងធ្វើអំបោសនៅក្រោមផ្ទះដែលទើបកាបើពីក្នុងព្រៃ។ រូបភាព សេង សុភ័ក្រ យុវជនខេត្តកំពង់ធំ

នេះជាការលើកឡើងរបស់អ្នកស្រី ម៉ី ច្រឹប និងស្វាមីឈ្មោះ នុត ណាង ជាប្រជាពលរដ្ឋក្នុងភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលចាប់យករបរធ្វើអំបោសពីដើមផ្អាវ បន្ថែមពីរបរស្រែចំការនោះ។

អ្នកស្រី ម៉ី ច្រឹប និងស្វាមី ឱ្យដឹងថា ក្រៅពីធ្វើស្រែ អ្នកទាំងពីរតែងទៅក្នុងព្រៃដើម្បីកាប់ដើមផ្អាវមកធ្វើជាអំបោសលក់ជារបរបន្ទាប់បន្សំអាចរកប្រាក់ចំណូលបន្ថែមបាន។

អ្នកស្រី ម៉ី ច្រឹប បានប្រាប់ពីរបៀបធ្វើអំបោសថា ពេលយកដើមផ្អាវពីក្នុងព្រៃ ត្រូវហូតស្លឹកផ្អាវជាសរសៃៗរួចយកទៅហាលថ្ងៃឱ្យស្ងួត រួចផលិតជាអំបោស។ អ្នកស្រីប្រាប់ថា អំបោសផ្អាវមួយដើមអាចលក់បាន ៥ពាន់រៀល។

ដើមផ្អាវទើបកាប់ពីក្នុងព្រៃក្បែរភូមិ។ រូបភាព សេង សុភ័ក្រ យុវជនខេត្តកំពង់ធំ

តែអ្នកផលិតអំបោសផ្អាវរូបនេះ ត្អូញត្អែរថា អំបោសដើមផ្អាវមិនសូវមានឈ្មួញកណ្តាល មកទិញដូចមុននោះទេ ដោយអ្នកស្រីត្រូវយកទៅលក់នៅក្នុងភូមិដោយខ្លួនឯង។

តែយ៉ាងណាអ្នកស្រីឱ្យដឹងថា ការធ្វើអំបោសពីដើមផ្អាវនេះមិនចំណាយដើមទុនឡើយ ហើយចំណូលដែលទទួលបានអាចយកមកដោះស្រាយជីវភាព និងផ្គត់ផ្គង់ក្នុងសិក្សារបស់កូនៗបាន៕

អត្ថបទខ្លីសរសេរដោយ  សេង សុភ័ក្រ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ស្រុកមោងឫស្សី៖ សិស្សជាប់បាក់ ឌុបសម្រុកមកដាក់ពាក្យប្រឡងគ្រូច្រើន

បាត់ដំបង៖ យោងតាមមន្រ្តីឃុំតាលាស់ ស្រុកមោងឫស្ស[...]

យុវជន ហុក ដេប៉ូ៖ ការងារអភិវឌ្ឍន៍សហគមន៍ត្រូវការការចូលរួមពីយុវជន

កំពង់ធំ៖ កាន់រនាស់ក្នុងដៃកាយស្រូវហាសមុខផ្ទះយុ[...]

បាត់ដំបង៖ កសិករឆ្លាតវៃធ្វើកសិកម្មចម្រុះសម្របខ្លួនតាមអាកាសធាតុប្រែប្រួល

បាត់ដំបង៖ កសិករមួយចំនួនក្នុងស្រុកមោងឫស្សី ខេត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត