loader

កំពង់ធំ៖របរធ្វើគ្រឿងសង្ហារឹមអ្នក ឃុំបឹងជួយបន្ថែមចំណូលបន្ទាប់ពីធ្វើស្រែចំការ

កំពង់ធំ៖ កសិករមួយចំនួនរស់នៅក្នុងភូមិបឹងកណ្តាល ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឆ្លៀតពេលធ្វើគ្រឿងសង្ហារឹម ដូចជា តុ ទូ កៅអី គ្រែ និងគ្រឿងឈើផ្សេងៗទៀត ដែលជាមុខរបរបន្ទាប់ពីការងារស្រែចំការ។

​ លោក ស៊ុន ឆេង និងក្រុមការងារកំពុងកាត់ឈើដើម្បីធ្វើ តុ ទូ។ រូបភាព លឿង ឧត្តម យុវជនខេត្តកំពង់ធំ

លោក ស៊ុន ឆេង ជាជាងឈើមួយរូប មានវ័យ ៦០ឆ្នាំរស់នៅភូមិបឹងកណ្តាល ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ និយាយថា លោកប្រកបមុខរបរនេះជិត ១០ឆ្នាំហើយ ពោលគឺតាំងពីឆ្នាំ២០០០មកម្ល៉េះ។ លោកបន្តថានេះ មិនមែនជាមុខរបរអាជីពទេ គ្រាន់តែជាមុខរបរបន្ទាប់បន្សំក្រៅពីរបរកសិកម្មប៉ុណ្ណោះ។

លោក ស៊ុន ឆេង ឱ្យដឹងថា នៅពេលទំនេរពីការងារដកស្ទូង និងច្រូតកាត់រួច គឺលោកតែងធ្វើ តុ ទូ កៅអី គ្រែ និងសម្ភារមួយចំនួនទៀត ដែលភ្ញៀវកុម៉្មង់។ ចំពោះប្រាក់កម្រៃវិញ គឺទទួលបានតាមការធ្វើសម្ភារតិចឬច្រើន។ លោកឱ្យដឹងថា ការងារជាជាងឈើនេះលោកចេះតពីដូនតាមក។

នេះជាទូដាក់សម្ភារៈដែលលោក ស៊ុន ឆេង ធ្វើតាមការកុម៉្មង

លោកបង្ហាញក្តីរីករាយចំពោះការងារនេះ ព្រោះវាអាចបង្កើនចំណូលបន្ថែមលើការងារកសិកម្មសម្រាប់ផ្គត់ផ្គង់គ្រួសារ៕

អត្ថបទខ្លីសរសេរដោយ ​លឿង ឧត្តម យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ល្ខោនវិទ្យុរឿង៖ ទំនុកចិត្ត

ល្ខោនវិទ្យុរឿង៖ ទំនុកចិត្ត

ថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩

នាងកញ្ញា លោក លោកស្រី ប្រិយមិត្តអ្នកស្តាប់ជាទី[...]

ព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញសង្គម

ព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញសង្គម

ថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩

MC៖ យុវជនកម្ពុជាកំពុងពេញនិយមក្នុងការប្រើបណ្តា[...]

យុវជនលើកពីសារប្រយោជន៍ពេលទទួលបានចំណេះដឹងផ្នែកសារព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយជាមធ្យោបាយដ៏មានប្រសិទ្ធភាព[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត