loader

ផ្លែននោងល្អប្លែកប្រវែង ១.៥៧ ម៉ែត្រផលបានពីការប្រើជីធម្មជាតិរបស់អ្នកស្រុកមោងឫស្សី

បាត់ដំបង៖ រឿងមិនគួរឱ្យជឿ តែវាជាការពិត ដែលកសិករក្នុងភូមិស្ទឹងថ្មី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបងមួយគ្រួសារ បានដាំដើមននោងហើយបានផ្លែវែងប្រវែង ១.៥៧ ម៉ែត្រ គឺកម្ពស់ប្រហែលមនុស្សពេញវ័យ។

អ្នកស្រី ម៉ែន វី វ័យ ៥៥ឆ្នាំ ជាកសិកររស់នៅភូមិឃុំខាងលើនិងជាម្ចាស់ដើមននោងដ៏វែងបានប្រាប់ថា ពូជផ្លែននោងវែងនេះ ធ្លាប់បានបាត់ជាយូរមកហើយ(ដាំអត់បានផ្លែវែង)ស្រាប់តែឆ្នាំនេះអាចដាំបានផ្លែវែងដូចមុនវិញ។

ននោងវែងនេះធ្លាប់ដាំបានម្តងរួចមកហើយ តែក្រោយមកក៏ដាំមិនបានផលវែង តែឆ្នាំនេះស្រាប់តែននោងឱ្យផលវែងល្អវិញ។រូបភាព អឿន សាវាត យុវជនខេត្តបាត់ដំបង

កសិករវ័យចំណាស់រូបនេះបន្តថា អ្នកស្រីសព្វថ្ងៃដាំបន្លែរួមផ្សំ មានត្រសក់ ននោង ជាដើមដើម្បីទុកបរិភោគក្នុងគ្រួសារ និងសល់យកទៅលក់នៅផ្សារខ្លះ។ អ្នកស្រីឱ្យដឹងថា ការដាំដំណាំរបស់គ្រួសារអ្នកស្រី គឺប្រើជីធម្មជាតិ មានជីលាមកគោ ជីកំប៉ុស្តិ៍ ព្រោះអ្នកស្រីគិតពីបញ្ហាសុខភាពជាចម្បង។

អ្នកស្រី ម៉ែន វី បន្ថែមថា ការដាំដំណាំរួមផ្សំនេះអាចទទួលបានប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារបានខ្លះ បន្ទាប់ពីការធ្វើស្រែ និងចិញ្ចឹមសត្វ៕

អត្ថបទខ្លីសរសេរដោយ   អឿន សាវាត យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បាត់ដំបង៖ អាជ្ញាធរឃុំកកោះចុះសម្ភាសន៍ពលរដ្ឋផ្តល់ប័ត្រក្រីក្រ

បាត់ដំបង៖ អាជ្ញាធរឃុំកកោះ ស្រុកមោងឫស្សី ខេត្ត[...]

កំពង់ធំ៖ ទឹកតូច ផលត្រីធ្លាក់ចុះ ប្រជានេសាទស្រុកបារាយណ៍ខ្លះត្អូញត្អែរពីបំណុលធនាគារ

ខេត្តកំពង់ធំ៖ អង្គុយលើទូកតូចមួយលោក ញូង ភក្រ្ត[...]

ពលរដ្ឋជនបទខ្លះសង់បង្គន់ពីស្លឹកត្នោតនិងស័ង្កសីចាស់ៗបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ខេត្តកំពង់ធំ៖ ជាគំរូមួយដ៏ល្អប្រសើរ ប្រជាពលរដ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត