en     km
en     km

អ្នក​ភូមិ​ទួល​ព្រំ​២​ ជិត​ ២០០​ គ្រួសារ​នឹង​មានទឹក​ស្អាត​ប្រើប្រាស់​ឆាប់ៗ​នេះ​

Share

ខេត្តបាត់ដំបង​៖​ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទួល​ព្រំ​២​ ជិត​ ២០០​ គ្រួសារ​ បាន​ឯកភាព​គ្នា​ចូលរួម​ថវិកា​ចំនួន​ ២០​ ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ​ ដើម្បី​ទិញ​ទុយោ​ត​បណ្តាញទឹក​ស្អាត​យក​មក​ប្រើប្រាស់​។​

ប្រជាពលរដ្ឋចូលរួមប្រជុំជាមួយអង្គការសាមារីតាន់ភឺសផ្តល់ជំនួយអណ្តូងទឹកស្អាតដល់អ្នកភូមិទួលព្រំ២ កាលពី ថ្ងៃទី ៣០ ខែ មេសា ឆ្នំា ២០១៩។រូបភាព៖ គឹម ឡាង

​កិច្ចព្រមព្រៀង​រវាង​អ្នក​ភូមិ​ជាមួយ​អង្គការ​សា​មា​រី​តាន់​ភឺស​ ធ្វើ​ង​នៅ​ក្នុង​កិច្ចប្រជុំ​ក្នុងភូមិ​ទួល​ព្រំ​២​ ឃុំ​កកោះ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ កាលពី​ថ្ងៃ​ទី​ ៣០​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៩​។​

​អ្នកស្រី​ ឃឹម​ មា​យ​ ជា​មេ​ភូមិ​ អង្គការ​នេះ​នឹង​ជីក​អណ្តូងទឹក​មួយ​ដោយ​បូ​ប​ទឹក​ពី​អណ្តូង​ស្តុ​ប​ទុក​ក្នុងសឺ​ទែន​ទឹកដោយ​ភ្ជាប់​ជាមួយ​បណ្តាញទុយោ​សម្រាប់​ប្រើប្រាស់​។​

ទោះបី​យ៉ាងណា​ ក្នុង​ចំណោមអ្នកភូមិ​១៨៨​ គ្រួសារ​មាន​តែ​ ៩០​ គ្រួសារ​ប៉ុណ្ណោះ​មាន​លទ្ធភាព​បង់ប្រាក់​ចំនួន​ ២០​ ម៉ឺន​រៀល​។​ អ្នកស្រីថា គម្រោងជីកអណ្តូងទឹកនឹងចាប់ផ្តើមនៅក្នុងឧសភានេះ។ គឹ​ម​ ឡា​ង​

Share

Image
Image
Image