en     km
en     km

នាយករដ្ឋមន្រ្តីញ៉ូ ហ្សេឡេនមានផ្ទៃពោះសុខចិត្តផ្ទេរតំណែងឱ្យអ្នកក្រោមបង្គាប់ខ្លួន

Share

បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសញ៉ូហ្សេ ឡេន ប្រកាស ថាលោកស្រីមានផ្ទៃពោះហើយ ដែលការណ៍នេះ នាំឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងគណៈរដ្ឋមន្ត្រីរបស់លោកស្រី។ លោកស្រី Jacinda Ardern អាយុ ៣៧ឆ្នាំ ហើយស្វាមីរបស់លោកស្រីគឺលោក Clarke Gayford ។ នេះបើតាមការចុះផ្សាយរបស់ BBC។

លោកស្រីបាននិយាយថា៖ ខ្ញុំមិនមែនជាស្ត្រីដំបូងគេទេ ដែលមានភារកិច្ច ដ៏ច្រើនដើម្បី បំពេញ។ខ្ញុំមិនមែនជាស្រ្តី ដំបូងគេ ដែលធ្វើការផងមានផ្ទៃពោះផង គឺស្ត្រីទូទៅក៏មានកាតព្វកិច្ច សម្រាប់គ្រួសារ និងមានទារកដូចនេះដែរ។

លោក ស្រី Jacinda Ardern  បានក្លាយជា នាយករដ្ឋមន្ត្រីនៃប្រទេស ញ៉ូ ហ្សេឡេន ក្មេងជាងគេ ហើយអ្វីដែលចម្លែកគឺលោកស្រីមានផ្ទៃពោះ ឋានៈជានាយករដ្ឋមន្ត្រី។ តែបែបនេះក្ដី លោកស្រី បានប្រកាសថា ពេលលោកស្រី មាតុភាព គឺលោក Peters នឹង កាន់តំណែងជំនួសលោកស្រី ជានាយករដ្ឋមន្ត្រីស្ដីទី។

អតីតនាយករដ្ឋមន្ត្រីនៃប្រទេសញ៉ូ ហ្សេឡេន ជាច្រើនបាន សាទរលោកស្រី ដែល សម្រេចឱ្យមានផ្ទៃពោះបើទោះខ្លួន កាន់តំណែងកំពូលរបស់ប្រទេសក៏ដោយហើយ សុខចិត្តផ្ទេរភារកិច្ច ទៅឱ្យ ថ្នាក់កក្រោមដឹកនាំនាំជំនួស។ មិនថាឡើយគណៈរដ្ឋមន្ត្រី មានការភ្ញាក់ផ្អើល សូម្បីពលរដ្ឋសាមញ្ញ ក៏សាទរនិង ភ្ញាក់ផ្អើលដែរ  ព្រោះមេដឹកនាំម្នាក់នេះ មិន បានចាត់ទុកតំណែងធំជាងបំណងដើម្បី កូននិងគ្រួសារនោះទេ៕

Share

Image
Image
Image