en     km
en     km

កូរ៉េខាងជើង បញ្ជូនអ្នកទោសអាមេរិកបីនាក់មុនជំនួបជាមួយលោក ត្រាំ

Share

ទីក្រុងសេអ៊ូល៖ មុនជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កូរ៉េខាងជើងបានសម្រេច ផ្ទេរអ្នកទោសជនជាតិអាមេរិកបីនាក់ដែលកំពុងជាប់ឃុំ ទៅកាន់សណ្ឋាគារមួយកន្លែងក្បែរទីក្រុង ព្យុងយ៉ាង ខណៈកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំង២នេះ នឹងចូលមកដល់ នេះបើតាមទីភា្នក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។

តាមរយៈប្រភពដដែលនេះ បានឱ្យដឹងថា ពលរដ្ឋអាមេរិកបីនាក់ដែលកំពុងជាប់ឃុំ នៅកូរ៉េខាងជើង ក្នុងនោះមានលោក Kim Hak-song លោក Tony Kim និង Kim Dong-chul ត្រូវបានអាជ្ញាធរកូរ៉េខាងជើង ផ្ទេរទៅកាន់ សណ្ឋាគារមួយកន្លែងក្បែរទីក្រុងព្យុងយ៉ាង កាលពីដើមខែមេសាកន្លងទៅ តាមការបញ្ជាពីរដ្ឋអំណាចក្រុងព្យុងយ៉ាង។ ប៉ុន្តែព្រមពេល ជាមួយគ្នា មិនទាន់មានព័ត៌មានបញ្ជាក់នៅឡើយទេថាតើកូរ៉េខាងជើងនឹងដោះលែងពលរដ្ឋអាមេរិកទំាងបីនាក់ ឬក៏យ៉ាងណា។

គួរបញ្ជាក់ថា ពលរដ្ឋអាមេរិកទាំងបីនាក់ខាងលើ ត្រូវបានកូរ៉េខាងជើង ផ្ដន្ទាទោស និងចាប់ឃុំខ្លួនពីបទធ្វើចារកម្ម ក៏ដូចជាធ្វើសកម្ម ភាពប្រឆាំងនឹងរដ្ឋអំណាចទីក្រុងព្យុងយ៉ាង។ ចំណែកឯ សហរដ្ឋអាមេរិក ក៏កំពុងពិភាក្សាជាមួយទីក្រុងព្យុងយ៉ាង ឱ្យដោះលែង ពលរដ្ឋរបស់ខ្លួនឱ្យមានសេរីភាពឡើងវិញផងដែរ៕

Share

Image
Image
Image