loader

សម្ដេចហ៊ុនសែនចំអកឱ្យបក្សប្រឆាំងថាបើបក្សនេះឈ្នះឆ្នោតនឹងយកពន្ធស្រែពីកសិករ

សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងថា តាំងពីសម្ដេចដឹកនាំរាជរដ្ឋាភិបាល គឺគណបក្សប្រជាជនកម្ពុជា ពុំមានគោលនយោបាយ ឱ្យកសិករបង់ពន្ធដីស្រែនោះទេ។​

ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងនៅចំពោះមុខ សិស្សប្រឡងជាប់និទ្ទេសA ដែលមកទទួលពានរង្វាន់នៅវិមានសន្តិភាព នៅព្រឹកថ្ងៃព្រសហ្បតិ៍ទី ៨វិច្ឆិកានេះ។

ក្នុងឱកាសនោះ សម្ដេចបានរិះគន់ទៅលើក្រុមប្រឆាំងថា បើបក្សនោះដឹកនាំរាជរដ្ឋាភិបាល គឺក្រុមនោះ ប្រាកដនឹងយកពន្ធដីស្រែរបស់កសិករ ដែលសម្ដេចថា ក្រុមនេះ ពូកែខាងបំប៉ោងតួលេខ ដើម្បីអូតអាងពីការដំឡើងប្រាក់ខែ។

ការដែលសម្ដេច ហ៊ុន​សែន លើកឡើងដូចនេះ បន្ទាប់ពីសម្ដេចបានឆ្វេងយល់ពីការទារពន្ធនៅសម័យអាណានិគមបារាំង តាមរយៈការច្រៀងអាយ៉ៃរបស់លោកតាក្រមងុយដែលប្រមុខរាជរដ្ឋាភិបាលបាន បើកទូរស័ព្ទបន្លឺសំឡេង ដាក់តាមមេក្រូឱ្យសិស្សស្ដាប់។

តែសូមជម្រាបថា គណបក្សប្រឆាំងដែលអាចប្រជែងយកការដឹកនាំរាជរដ្ឋាភិបាលបានគឺមានតែគណបក្សសង្រ្គោះជាតិ ដឹកនាំដោយលោកសមរង្ស៊ីនិងលោកកឹមសុខា។តែបក្សនេះត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៧។ ទាំងមន្ត្រីនាំពាក្យបក្សកាន់អំណាចនិង សម្ដេចនាយករដ្ឋន្ត្រី បានហៅបក្សនេះថាស្លាប់បាត់រូបរាងហើយ។​លោកសមរង្ស៊ី អតីតប្រធានគណបក្សនេះ នៅតែសង្ឃឹមថា បក្សសង្រ្គោះជាតិរបស់លោកនឹងរស់ឡើងវិញ ឆាប់ៗនេះ បន្ទាប់ពីមានដំណោះស្រាយនយោបាយ ដោយការធ្វើអន្តរាគមន៍របស់ សហគមន៍អន្តរជាតិ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

WWF ៖ កូនផ្សោតកាំពីខេត្តក្រចេះទើបកើតមួយក្បាលទៀត

WWF ៖ កូនផ្សោតកាំពីខេត្តក្រចេះទើបកើតមួយក្បាលទៀត

ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩

ទំព័រហ្វេសប៊ុករបស់WWF-Cambodia ឱ្យដឹងថា  កូនផ[...]

អង្គការWCSនិងរដ្ឋបាលជលផលគ្រោងសម្ពោធគម្រោងទប់ស្កាត់ការជួញដូរសត្វព្រៃនៅថ្ងៃស្អែក

ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃហៅកាត់ថា [...]

មន្ត្រីចិនម្នាក់ថាកម្ពុជាជាប្រទេសមួយដើរតួនាទីសំខាន់ជួយរក្សាស្ថិរភាពនៅក្នុងតំបន់តែ​អ្នក​វិភាគមិនយល់ស្រប

លោក ឈិន យន់ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត