loader

សម្តេច ហ៊ុន សែន ទាត់ចោលករណីកិច្ចព្រមព្រៀងសម្ងាត់ឲ្យចិនមានមូលដ្ឋានកងទ័ពជើងទឹកនៅរាម

ក្រុងភ្នំពេញ៖ កម្ពុជាបានទាត់ចោលសេចក្តីរាយការណ៍មួយដែលផ្សាយថា កម្ពុជាបានចុះហត្ថលេខាយ៉ាងសម្ងាត់អនុញាត្តឲ្យមានមូលដ្ឋានកងទ័ពជើងទឹកចិននៅរាម ក្បែរខេត្តព្រះសីហនុ នេះបើតាមរយៈសេខក្តីបំភ្លឺដែលចេញផ្សាយដោយក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិដែលចេញផ្សាយនាយប់ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩ នេះ។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ចាត់ទុកព័ត៌មានដែលចុះផ្សាយដោយសារព័ត៌មានអាមេរិក The Wall Street Journal ថានេះជាព័ត៌មានប្រឌិត មួលបង្កាច់ និង ជាចេតនាយ៉ាងអាក្រក់បំផុតប្រឆាំងនឹងកម្ពុជា។

សំណេរនៅក្នុងកាសែត The Wall Street Journal បានស្រង់សម្តីមន្រ្តីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ជេញឈ្មោះដោយបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ ជាសេចក្តីព្រៀងសម្ងាត់ដោយអនុញាត្តឲ្យប្រទេសចិនប្រើកំពង់ផែកម្ពុជាជាមូលដ្ឋានយោធារយៈពេល ៣០ ឆ្នាំ​ ដើម្បីដាក់កងទ័ព ផ្ទុកសព្វាអាវុធ និង កន្លែងចតនាវាជាដើម។

សម្តេច បានសរសេរនៅក្នុងលិខិតដែលចេញផ្សាយដោយក្រសួងការបរទេស និង សហប្រតិបត្តិការថា «គ្មាន រឿងនេះកើតឡើងទេ ព្រោះមូលដ្ឋានយោធាបរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។

សម្តេចបានបន្ថែមទៀតថា «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិននៅលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងយើងហើយ»។

បើតាមការចុះផ្សាយរបស់កាសែតអាមេរិក The Wall Street Journal បានចុះផ្សាយថា កម្ពុជាគឺជាគោលដៅដែលចិនមានផែនការរៀបចំជាបណ្តាញផែសមុទ្រនៅអាស៊ីអាគ្នេយ៍ អាស៊ីកណ្តាល អាស៊ីខាងកើត អឺរ៉ុប និង ទ្វីបអាហ្វ្រិក។ ប្រសិនណាបើចិនមានមូលដ្ឋានទ័ពនៅអាស៊ីអាគ្នេយ៍ ពោលគឺមូលដ្ឋានទ័ពជើងទឹកនៅក្នុងឈូងសមុទ្រកម្ពុជា នោះចិននឹងមានឥទ្ធិពលខ្លាំងឡើងលើសេដ្ឋកិច្ច និង មានប្រៀបលើដែនសមុទ្រចិនខាងត្បូងដែលកំពុងមានវិវាទជាមួយប្រទេសក្នុងតំបន់អាស៊ាន។

យ៉ាងណាក្តី នៅលើទំព័រហ្វេសបុករបស់នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានសរសេរក្នុងអត្ថន័យថា ករណីនេះជារឿងដែលត្រូវហួសចិត្ត ព្រោះជាព័ត៌មានដែលគ្មានភស្តុតាងច្បាស់លាស់ មានចេតនាចង់បំផ្លាញដល់សន្តិសុខ និង សន្តិភាពនៅកម្ពុជា ក្នុងតំបន់៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រធានCPPថា បក្សខ្លួនមានពលរដ្ឋគ្រប់ស្រទាប់វណ្ណៈគាំទ្រ តែអ្នកវិភាគថា ជាសារនយោបាយមិនមានភាពពិតប្រាកដ

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា អះអាងថា ម[...]

ហ្វាំងឡង់៖ SannaMarinជាប់ជា ស្រ្ដីនាយករដ្ឋមន្រ្ដីវ័យក្មេងបំផុតព្រោះឱកាសប្រទេសកើតកុប្បកម្ម

Sanna Marin ​ វ័យ៣៤ឆ្នាំ បានកំពុង ឈោងកាន់តំណែ[...]

អគ្គលេខាធិការUNស្នើឱ្យបញ្ចូនទ័ពទៅការពារប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល

លោក​Antoino Gutteres អគ្គលេខាធិការអង្គការសហប្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត