en     km
en     km

គ្រឿងអលង្ការតម្លៃរាប់លានដុល្លាររបស់ប្រពន្ធលោក ណាជីព ត្រូវប៉ូលីសរឹបអូស

Share

ក្រុងកូឡាឡាំពួ៖ មន្រ្តីប៉ូលីសប្រទេសម៉ាឡេស៊ីបានរឹបអូសគ្រឿងអលង្ការរាប់រយប្រអប់ ដែលមានតម្លៃរាប់លានដុល្លារ ជាមួយនិងកាបូបយួរដៃស្រី ២៨៤ កាបូប នៅក្នុងខុនដូររបស់អតីតនាយករដ្ឋមន្ត្រី ណាជីព រ៉ាហ្សាក់ ដែលទើបចាញ់ឆ្នោតកាលពីសប្តាហ៍មុននេះ។

មន្រ្តីប៉ូលីសបានរកឃើញគ្រឿងអលង្ការនៅក្នុងកាបូបយួរដៃមនុស្សស្រី ៧២ កាបូប ក្នុងចំណោម ២៨៤ កាបូប ដែលកាបូបយួរដៃស្រីទាំងនោះសុទ្ធសឹងជាម៉ាកល្បីមានតម្លៃរាប់លានដុល្លារ។

លោក Amar Singh ប្រធានមន្រ្តីប៉ូលីសផ្នែកស៊ើបអង្កេតឧក្រឹដ្ឋកម្ម បានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា  តម្លៃនៃគ្រឿងអលង្ការទាំងនោះ មន្រ្តីប៉ូលីសនៅពុំទាន់អាចគណនាបាននោះទេ ដោយសារតែតម្លៃកាបូប និង គ្រឿងអលង្ការទាំងនោះមានតម្លៃរហូតដល់ទៅរាប់សិបលានដុល្លារឯណ្ណោះ។

សូមបញ្ជាក់ថា កាបូបទាំងនោះ មានតម្លៃរាប់សិបលានដុល្លារ ដែលសុទ្ធសឹងតែជាម៉ាកល្បីៗ ក្នុងនោះមានដូចជាម៉ាកHermes និង Louis Vuitton។  លោក ណាជីព ត្រូវបានលោកនាយករដ្ឋមន្រ្តីថ្មីទើបឡើងកាន់តំណែង ប្តឹងពីករណីពុករលួយ ព្រោះលោក ណាជីព បានបង្វិលហរិញ្ញវត្ថុជាង ៩០០ លាន ពីធនាគារ 1MDB  ចូលក្នុងទិន្នន័យសាច់ប្រាក់របស់ខ្លួន៕

ប្រភព៖ CNA

Share

Image
Image
Image