en     km
en     km

ទស្សនកិច្ចរបស់លោកស្រីអ៊ុងសានសូជីនាំឱ្យវៀតណាមនិងភូមាកាន់តែជិតស្និទ្ធថែមទៀត

Share

លោកស្រីអ៊ុងសានសូជី ដែលជាមេដឹកនាំប្រទេសភូមា តាមព្រឹត្តន័យបានក្លាយជាមេដឹកនាំ ប្រជាធិបតេយ្យដំបូងគេ ​បានធ្វើទស្សនកិច្ចផ្លូវការកាលពីថ្ងៃទី២១ មេសានៅប្រទេសវៀតណាម ។

ទស្សនកិច្ចរបស់ឧត្តមមន្ត្រីជាន់ខ្ពស់ នៃសហភាពមីយ៉ាន់ម៉ា ធ្វើឡើងតាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីវៀតណាមង្វៀនហ្ស៊ុនហ្វុកត្រូវបានកត់ សម្គាល់ថា ប្រទេសវៀតណាម ហាក់ព្យាយាមស្វែងរកមិត្តជាច្រើននៅក្នុងតំបន់ខណៈប្រទេសសង្គមនិយមមួយនេះ មានការប្រឈមជាមួយនឹងប្រទេសមហាអំណាចចិន ករណីជម្លោះសមុទ្រចិនខាងត្បូង។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីសូជីបានជួបជាមួយមន្ត្រីជាន់ខ្ពស់ប្រទេសវៀតណាម ។ ជាមួយគ្នានោះ លោកស្រីបានទៅដាក់ក្រមផ្កានៅវិមានហូជីមិញ។

តាមរយៈទស្សនកិច្ចនេះ វៀតណាមបានធ្វើការកត់សម្គាល់ចំនួន១៩ចំណុច ដែលក្នុងនោះ មេដឹកនាំប្រទេសទាំងពីរបាន ឈានដល់កិច្ចព្រមព្រៀងទ្វេភាគីជាច្រើន សំដៅពង្រឹងចំណងទាក់ទាក់ទងមិត្តភាព ឱ្យកាន់តែរឹងមាំ។ ក្រៅពីនេះ ប្រទេសជាសមាជិកអាស៊ាន ទាំងពីរនេះ បានចុះកិច្ចព្រមព្រៀង ជាមួយគ្នា សំដៅការពារនិងពង្រឹង សន្តិសុខតំបន់ ធ្វើយ៉ាងណាឱ្យអាស៊ានក្លាយជា តំបន់មួយ ប្រកបទៅដោយសន្តិភាព។

តាមរយៈទស្សនកិច្ចរបស់មេដឹកនាំភូមា  ប្រទេសវៀតណាមបានបង្ហាញពីទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរដោយបានកើនជាង ៨៣០លានដុល្លារ គឺកើនបាន ៥១ភាគរយ។

ប្រទេសវៀតណាម មានផែនការដាក់ទុននៅប្រទេសភូមា ចំនួន១៧គំរោងដោយទុនសម្រាប់វិនិយោគ មាន២ពាន់មួយរយលានដុល្លារអាមេរិក។ ផែនការនេះ នាំអោយវៀតណាមជាប្រទេសទី៧ដែលដាក់ទុនវិនយោគនៅភូមា៕

ប្រភព​៖ VNA

 

Share

Image
Image
Image