en     km
en     km

ក្រសួងធនធានទឹក៖ រដូវវស្សាពេញលេញនឹងចូលមកដល់នៅសប្តាហ៍នេះ

Share

ក្រុងភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយរដូវវស្សានឹងខិតចូលមកដល់នៅរយៈពេលខ្លីខាងមុខនេះ។

បន្ទាប់ពីការតាមដានលើស្ថានភាពអាកាសធាតុរួចមក ក្រសួងបានបង្ហាញថា ជ្រលងសម្ពាធទាប បាននឹងកំពុងបន្តគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ដែលកត្តានេះ នឹងបណ្តាលឲ្យមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេសចាប់ពីថ្ងៃទី ០២-០៣ ពិសេសបណ្តាខេត្តនៅភាគខាងកើតជាប់ព្រំប្រទល់វៀតណាមនឹងមានភ្លៀងធ្លាក់ច្រើន។

ចាប់ពីថ្ងៃទី ០៤-១១​ខែ ឧសភា ឆ្នាំ ២០១៨ ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេសក្នុងកម្រិតពីមធ្យមទៅច្រើន នឹងអាចបង្ករឲ្យមានជំនន់ទឹកភ្លៀងជាថ្មីនៅបណ្តារាជធានី-ខេត្តមួយចំនួន។

ក្រសួងបានបញ្ជាក់ថា រដូវវស្សានឹងចាប់ផ្តើមពេញលេញចាប់ពីថ្ងៃទី ០៥ ខែ ឧសភា នេះហើយ ដែលកត្តានេះ ក្រសួងបានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេស ប្រជាពលរដ្ឋនៅតំបន់ភាគខាងកើតប្រទេស ជាប់ជាមួយព្រំដែនវៀតណាម ឲ្យបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ នៅពេលមេឃរកកលភ្លៀង៕

Share

Image
Image
Image