en     km
en     km

ការចិញ្ចឹមមាន់យកស៊ុតលក្ខណៈគ្រួសារជារបររបស់ពលរដ្ឋស្រុកឈូកខ្សាច់

Share

កំពង់ធំ: ការចិញ្ចឹមមាន់យកស៊ុត និងផលិតកូនមាន់ ជាលក្ខណៈគ្រួសារគឺជាអាជីវកម្មមួយដែលជួយរកប្រាក់កម្រៃចិញ្ចឹមជីវិតរបស់ពលរដ្ឋរស់នៅ ភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ពងមាន់ និងកូនមាន់របស់កសិករ ឈិត តយ ។ រូបភាព ពោ គឹមសេង យុវជនខេត្តកំពង់ធំ

លោក ឈិត តយ និយាយថា ការចិញ្ចឹមមាន់យកស៊ុត និងផលិតកូនមាន់នេះ ទទួលបានប្រាក់ចំណូលពី ៣០​ម៉ឺនរៀល ទៅ ៤០ម៉ឺនរៀលក្នុងមួយខែ ហើយជាមុខរបរបន្ទាប់បន្សំក្រៅពីការធ្វើស្រែចំការ។ លោកឱ្យដឹងថា ក្នុងមួយថ្ងៃលោកអាចទទួលបានស៊ុតប្រមាណ ១០​ ទៅ ២០ គ្រាប់ក្នុងមួយថ្ងៃ។

កសិកររូបនេះប្រាប់ថា ស៊ុត និងកូនមាន់ បានលក់បន្តឲ្យប្រជាពលរដ្ឋ ដែលមានគោល បំណងចិញ្ចឹម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ ជាងនេះលោកចង់បង្ហាញដល់សង្គមពីបច្ចេកទេសផលិតកូនមាន់ផងដែរ។

មាន់របស់កសិករ តយ ភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ រូបភាព ពោ គឹមសេង យុវជនខេត្តកំពង់ធំ

ចំណែកការចិញ្ចឹមវិញ លោកប្រាប់ថា មានជួបផលវិបាកមួយចំនួនដូចជា ខ្វះបទពិសោធន៍ក្នុងការផ្តល់វ៉ាក់សាំង ប្រឈមនឹងជំងឺផ្សេងៗ ខ្វះការថែទាំ ខ្វះរុក្ខធាតុដើមក្នុងការផ្សំចំណី ដែលប្រការទាំងអស់នេះបានជះឥទ្ធិពលមកលើការចំណាយរបស់គ្រួសារ ។

អត្ថបទ៖ ពោ គឹមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ(MIL) របស់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយពីស្ថាប័នសារព័ត៌មានអាឡឺម៉ង់ DW។

Share

Image
Image
Image