en     km
en     km

សិង្ហបុរី និង ព្រំដែន​កូរ៉េខាងត្បូង នឹងក្លាយជាទីតាំងនៃជំនួបរវាងលោកត្រាំ និង ​លោក គីម ជុងអ៊ុន

Share

 ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ប្រទេស​សិង្ហបុរី និង តំបន់ព្រំដែន​រវាងប្រទេស​កូរ៉េទាំងពីរ អាចនឹងក្លាយ​ជាទីតាំងរៀបចំ​ជំនួបកំពូល​ជាប្រវត្តិសាស្ត្រ​រវាងលោក និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងពេល​ឆាប់ៗ​នេះ។

លោក ដូណាល់ ត្រាំ បានបន្ថែមជាថ្មី​ នៅក្នុង​សន្និសីទសារព័ត៌មាន​រួមគ្នា​ជាមួយប្រធានាធិបតី​នីហ្សេរីយ៉ា លោក មូហាំម៉ាឌូ ប៊ូហារី (Muhammadu Buhari) ដែលកំពុង​បំពេញ​ទស្សនកិច្ច​នៅសហរដ្ឋអាមេរិក។ ថ្លែងនា​ឱកាសនោះ លោក ត្រាំ បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «យើងកំពុងពិចារណាលើប្រទេស​ជាច្រើន ក្នុងនោះរួមមាន​ទាំងសិង្ហបុរី ហើយយើង​ក៏បាននិយាយ​ផងដែរ​ពីអគារសន្តិភាព​ ស្ថិតនៅឯ​តំបន់ព្រំដែន​គ្មានយោធា​រវាងកូរ៉េខាងត្បូង និង​កូរ៉េខាងជើង ដែលសុទ្ធសឹងតែ​អាចនឹងក្លាយ​ជាទីតាំង​ សម្រាប់កិច្ច​ប្រជុំ​កំពូល។

គួរបញ្ជាក់ថា បើតាមផ្សព្វផ្សាយ​អាមេរិក លោក ដូណាល់ ត្រាំ អាចនឹងជួប​ជាមួយ​លោក គីម ជុងអ៊ុន នៅពាក់កណ្ដាល​ខែឧសភានេះ ដើម្បីពិភាក្សាគ្នាស្ដីពីការលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ នៅលើ​ឧបទ្វីបកូរ៉េ។ ចំណែកឯ អាគារសន្តិភាព​ស្ថិតនៅឯតំបន់ព្រំដែន​គ្មានយោធា រវាង​កូរ៉េខាងត្បូង និងកូរ៉េខាងជើង ជាទីដែល​លោកមូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ទើបតែជួបគ្នា​ជាលើកដំបូងបំផុត​កាលពី ថ្ងៃសុក្រ​សប្ដាហ៍មុន អាចនឹងក្លាយ​ជាជម្រើសសម្រាប់​លោកត្រាំ និងលោក គីម៕

 

Share

Image
Image
Image