en     km
en     km

ត្រាំព្រមានថាបើការចរចាគ្មានបានលទ្ធផលអ្វីគឺអាមេរិកដើរចេញពីចរចានោះភ្លាម

Share

ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបាននិយាយថាប្រសិនបើការចរចារវាងលោកជាមួយគីមជុងអ៊ុន មិនបាននាំមកនូវលទ្ធផលគឺអាមេរិកត្រូវដើរចេញពីកិច្ចប្រជុំនេះភ្លាម។

ការថ្លែងព្រមានរបស់លោកដូណាល់ត្រាំធ្វើឡើង ក្នុងសនិ្នសីទសារព័ត៌មាន រួមមួយជាមួយ នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនសូអាបេ ដែលបានទៅជួបលោកត្រាំនៅរដ្ឋ Florida ។ តាមបណ្ដាញផ្សាយព័ត៌មានBBC លោកត្រាំនិង លោកអាបេ បានព្រមព្រៀងគ្នាថាត្រូវដាក់ការគាបសង្កត់ លោកកូរ៉េ ខាងជើង អោយលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរជាផ្លូវការ។

ក្នុងជំនួបនេះ លោកត្រាំបានបញ្ជាក់ថា នាយកចារកម្ម Mike Pompeo CIA ពិតជាបានជួបសម្ងាត់ជាមួយលោកគីមជុងអ៊ុន។ លោកថា ជំនួបនោះបាននាំមកនូវការសន្ទនាគ្នា យ៉ាងរលូត។ នេះ គឺជាជំនួបកម្រិតខ្ពស់បំផុតរវាងមេរិកដឹកនាំអាមេរិកនិងកូរ៉េខាងជើងដែលធ្លាប់មានម្ដងកាលពីឆ្នាំ២០០០។

ការធ្វើទស្សនកិច្ចរបស់ នាយកចារកម្ម Mike Pompeo CIA  ដែលនឹងជារដ្ឋមន្ត្រីការបរទេសផងនោះគឺជាការត្រួសត្រាយផ្លូវសម្រាប់លោកត្រាំទៅជួបលោកគីមជុងអ៊ុន។

តាមBBC លោកត្រាំនិងគីមជុងអ៊ុន មានផែនការជួបគ្នា នៅដើមខែមិថុនា ប៉ុន្តែគេមិនអាចដឹងថា មេដឹកនាំទាំងពីរនេះត្រូវជួបគ្នានៅប្រទេសណានោះទេ។ តែបែបនេះក្ដី លោកត្រាំធ្លាប់ទៅកាន់ប្រទេសកូរ៉េខាងត្បូងម្ដងកាលពីថ្ងៃទី៧វិច្ឆិកាឆ្នាំ២០១៧៕

Share

Image
Image
Image