loader

អាមេរិកទំនងប្រើកងទ័ពវាយប្រហាររបបនៅស៊ីរី

មកដល់ពេលនេះគ្មានប្រភពណាមួយប្រាប់ថា សហរដ្ឋអាមេរិក ដកជំហរពីការប្រើប្រាស់កងទ័ពនោះទេ ទោះបីប្រទេសរុស្ស៊ី ទទូចឱ្យមានការចរចាដើម្បីរកហេតុផលនៃការ បញ្ចប់ជម្លោះនៅស៊ីរីក៏ដោយ។ អ្វីដែលអាមេរិកប្រាប់ពីការប្រើកម្លាំងយោធា វាយរបបអាល់អាសាដ ដោយក្រុងវ៉ាស៊ីនតោនមិនទុកចិត្តលោកអាសាដទៀតឡើយ។

អ្នកស្រីអ៊ឹមសុខន រាយការណ៍៖

អ្នកនាំពាក្យសេតវិមាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការស៊ើបអង្កេត បានធ្វើហើយ តែការសង្ស័យថា កងទ័ពស៊ីរីវាយប្រហារនៅក្រុង Douma លើជនស៊ីវិលកាលពីថ្ងៃសៅរិ៍សប្ដាហ៍មកនេះ អាចមានមែន។

លោកស្រី Sarah Huckabee Sanders បន្តថា អាមេរិកកំពុងបន្តស៊ើបអង្កេត ហើយកំពុង ធ្វើការសន្ទនាជាមួយសម្ព័ន្ធមិត្តដើម្បីពិនិត្យទៅរកស្ថានភាពមួយអាចឈានដល់ចំណុចមួយដែលអាចទទួលយកបានរួមគ្នា។

ចំណែក លោកប្រធានាធិបតីដូណាល់ត្រាំ បានសរសរលើTwitter របស់លោកថា«គ្រាប់កាំជ្រួចនឹងមកដល់ឆាប់ៗនេះហើយ គឺមិនយូរទេ នឹងមានអ្វីកើតឡើង»។

កាលពីថ្ងៃព្រហស្បតិ៍លោកត្រាំបានជួបជាមួយក្រុមប្រឹក្សាសន្តិសុខរបស់លោកដោយបានពិភាក្សាអំពីប្រទេសស៊ីរី។ លោកស្រីអ្នកនាំពាក្យ និយាយថា លោកត្រាំបាន ពិភាក្សា ជាមួយលោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស ធឺរីសាមេនិងប្រធានាធិបតីបារាំង Emmanuel Macron ។ តាមស្រ្តីអ្នកនាំពាក្យរូបនេះ នាយករដ្ឋមន្ត្រីអង់គ្លេសបានគាំទ្របើ មានចំណាត់ការអ្វីដែលអាចធ្វើបាន។

ចំណែក ប្រធានាធិបតីបារាំងបាននិយាយថា បារាំងមានភស្តុតាងក្នុងដៃហើយថា របបអាសាដពិតជាបានប្រើអាវុធគីមី សម្លាប់ជនស៊ីវិលដែលលោកព្រមានថាបារាំងនឹងមិនអត់ឱនឡើយ។

តែជាមួយគ្នានេះ រុស្ស៊ី ដែលមានចំណងទាក់ទងយោធាជាមួយ ស៊ីរី បានអំពាវនាវអោយមានការអត់ធ្មត់ ដែលក្រុងម៉ូស្គូថា គ្មានភស្តុតាងណាមួយថា រដ្ឋាភិបាលស៊ីរីប្រើអាវុធគីមីវាយប្រហារនៅក្រុង Douma នោះទេ។

បណ្ដាញផ្សាយព័ត៌មានរបស់អាល្លឺម៉ង់DW  បានចុះផ្សាយថា ប្រទេសអាល្លឺម៉ង់នៅពីក្រោយអាមេរិកទោះបី ក្រុងបែឡាំងស្ទាក់ស្ទើរគាំទ្រ ការប្រើកម្លាំងទ័ពក៏ដោយ។ 

តាមDW ក្រុងបែឡាំងទទូចអោយមានការមានការអត់ធ្មត់អោយបានច្រើនបំផុត។ យ៉ាងនេះ សមាជិកសភាមកគណបក្សសាធារណរដ្ឋ របស់លោកដូណាល់ត្រាំអាចនឹងគាំទ្រ អោយមានចំណាត់ការសយោធា ទោះជា ក្រុមសភាបក្សប្រជាធិបតេយ្យ មិនគាំទ្រក៏ដោយ។

ជាមួយគ្នានេះបណ្ដាញផ្សាយព័ត៌មាន CNBC បានចុះផ្សាយថា អាមេរិក បានត្រៀមគ្រប់កាំជ្រួចរួចហើយ ដើម្បីវាយប្រហារទៅលើកងទ័ពស៊ីរី។

តែសូមរំលឹកថា អាមេរិកធ្លាប់វាយប្រហារដោយកាំជ្រួចTomahawk  ម្ដងហើយទៅលើក្រុងដាម៉ាស កាលដើមឆ្នាំ២០១៧ គឺមុនប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរបបអាសាដ បានវាយប្រហារ ដោយអាវុធគីមីទៅលើ កងទ័ពឧទ្ទាមដែលអាមេរិកគាំទ្រហើយពេលនោះ បានបាញ់ចំលំដៅដ្ឋានរបស់ជនស៊ីវិល។

មានការព្រមានថា បើអាមេរិកនិងអង់គ្លេស បារាំង រួមដៃគ្នា មែននោះ គឺទីក្រុងដាម៉ាសអាចនឹងរលាយ ហើយរបបអាសាដប្រឈមមុខនឹងកាផ្ដួលរំលំ ៕

 

 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

គីមជុងអ៊ុនចង់ជួបត្រាំខណៈអាបេចង់ជួបត្រាំនៅឯមហាសន្និបាតUN

ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនចាវអ៊ីន បានអោយដ[...]

អាមេរិកដាក់ឱសានវាទអោយក្រុងព្យុងយ៉ាងចាប់ផ្ដើមរំលាយអាវុធនុយក្លេអ៊ែរនៅឆ្នាំ ២០២១អោយអស់

រដ្ឋមន្រ្ដីការបរទេសអាមេរិក លោក Mike Pompeo  ប[...]

អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងលួចលុយរដ្ឋរាប់រយលានដុល្លារ(មានសំឡេង)

កូឡាឡាំពួរ៖ សំណុំរឿងរបស់អតីតនាយករដ្ឋមន្ត្រីម៉[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត