en     km
en     km

ជនជាតិអាមេរិកដែលបាញ់សម្លាប់ជនជាតិឥណ្ឌា ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

Share

ក្រុងឈីកាហ្គូ៖ ជនជាតិអាមេរិកម្នាក់ដែលបាញ់សម្លាប់ជនអន្តោប្រវេសន៍ឥណ្ឌា ត្រូវបានតុលាការ សម្រេចផ្ទន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃទី ០៤ ខែ ឧសភាម្សិលមិញនេះ។

លោក Adam Purinton វ័យ ៥២ ឆ្នាំ ត្រូវបានតុលាការសើរើប្រវត្តិរូបឃើញថា បុរសម្នាក់នេះធ្លាប់ប្រព្រឹត្តិបទល្មើស បាញ់បោះកាលពីឆ្នាំ ២០១៧ នៅក្លឹបកម្សាន្តមួយកន្លែងនៅភាគខាងលិចនៃសហរដ្ឋអាមេរិក។

នៅឆ្នាំ ២០១៨ នេះ បុរសម្នាក់នេះ បានសម្លាប់ជនជាតិឥណ្ឌាម្នាក់ឈ្មោះ Srinivas Kuchibhotla វ័យ ៣២ ឆ្នាំ ដោយលោក អាដាម បានស្រែកខ្លាំងៗដាក់លោក Srinivas ថា «អ្នកឯងឆាប់ត្រឡប់ចាកចេញពីប្រទេសរបស់យើងភ្លាម»។

មកទល់នឹងពេលនេះ លោក អាដាម ត្រូវបានតុលាការសម្រេចផ្ទន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ភរិយា របស់ជនរងគ្រោះបាននិយាយថា តុលាការពុំអាចសងជីវិតប្តីអ្នកស្រីបានទេ តែតុលាការបានបង្ហាញជំហរមួយថា ការរើសអើងជាតិសាសន៍គឺជាអំពើដែលគួរឲ្យស្អប់ខ្ពើម៕

 

Share

Image
Image
Image