en     km
en     km

USAID​ និង​ IFAD​ ផ្តល់​លុយ​ជិត​ ១៦០​ លាន​ដុល្លារ​ជួយ​ពង្រឹង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

Share

​ភ្នំពេញ​ ៖​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ និង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ (IFAD)​ បាន​ផ្តល់​ជំនួយ​ថវិកា​ជិត​ ១៦០​ លាន​ដុល្លារ​អា​មេ​រិ​កលើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

ពិធីចុះហត្ថលេខាផ្តល់ជំនួយនិងកម្ចីសម្រាប់វិស័យកសិកម្មកម្ពុជា។រូបភាពពីស្ថានទូតធាមេរិក
ពិធីចុះហត្ថលេខាផ្តល់ជំនួយនិងកម្ចីសម្រាប់វិស័យកសិកម្មកម្ពុជា។រូបភាពពីស្ថានទូតធាមេរិក
ពិធីចុះហត្ថលេខាផ្តល់ជំនួយនិងកម្ចីសម្រាប់វិស័យកសិកម្មកម្ពុជា។រូបភាពពីស្ថានទូតធាមេរិក[/caption]​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ ដែល​វិទ្យុ​ស្ត្រី​ទទួល​នៅ​ថ្ងៃ​ទី​ ៣​ កុម្ភៈ​នេះ​ បាន​ឲ្យ​ដឹង​ថា​ តាម​កម្មវិធី​សន្តិសុខ​ស្បៀង​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​នៃ​ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ មាន​គម្រោង​បណ្តាក់ទុន​ប្រមាណ​ ៤០​ លាន​ដុល្លារ​អាម​រិ​ក​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ បន្ទាប់​ទៀត​។​

​ជាមួយ​គ្នា​នេះ​ មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ (IFAD)​ ក៏​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ និង​ប្រាក់​កម្ចី​ចំនួន​ ១១៨​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​។​

រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់​គោលនយោបាយ​មិន​យកពន្ធ​ដី​កសិកម្ម​ ដែល​អាច​នឹង​ជួយ​សម្រាល​បន្ទុក​ប្រជា​កសិករ​កម្ពុជា​ប្រមាណ​ ៨០​ភាគ រយ​។​ ក៏​ប៉ុន្ដែ​កសិករ​ខ្មែរ​មាន​បញ្ហា​ប្រឈម​ទៅ​និង​ បញ្ហា​កង្វះ​ទឹក​ បញ្ហា​កង្វះ​ទុន​ បញ្ហា​កង្វះ​បច្ចេកទេស​ និង​កង្វះ​ការ​យកចិត្ដ​ទុក​ ដាក់​ពី​រាជរដ្ឋាភិ បាល​ចំពោះ​ការ​ផ្ដល់​ទីផ្សារ​ផលិតផល​កសិកម្ម​៕

Share

Image
Image
Image