en     km
en     km

វៀតណាមក្លាយជាទីផ្សារធំជាងគេនាំចេញ គ្រឿងកំប៉ុងទឹកដោះគោនៅអាស៊ី

Share

គ្រឿងកំប៉ុងដែលផលិតពីទឹកដោះគោរបស់ប្រទេសវៀតណាម បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីគុណភាពគ្រឿងកំប៉ុង និង ការវេចខ្ចប់ នៅតំបន់អាស៊ី បន្ទាប់ពីគណកម្មាធិការផ្នែកចំណីអាហារ និង ការគ្រប់គ្រងសណ្ធាគារឆ្នាំ ២០១៨ ធ្វើឡើងនៅប្រទេសសឹង្ហបុរី បានផ្តល់ពានរង្វាន់ដល់ផលិតផលប្រទេសវៀតណាម។

នៅក្នុងកម្មវិធីនេះ គ្រឿងចំណីអាហារ និង កំប៉ុងជាង ៤ ពាន់ផលិតផល មកពី ៧០ ប្រទេស បានដាក់ការប្រកួត និង តាំងពិព័ណ៌ អំពីផលិតផលគ្រឿងចំណីអាហារ និង កំប៉ុងដែលរៀបចំដោយគណកម្មាធិការផ្នែកចំណីអាហាររបស់ប្រទេសសឹង្ហបុរី។

យ៉ាងណាក៏ដោយ ផលិតផលគ្រឿងកំប៉ុងរបស់ប្រទេសវៀតណាម ត្រូវបានសឹង្ហបុរីទទួលស្គាល់ ថា ការវេចខ្ចប់មានអនាម័យខ្ពស់ គុណភាពល្អ ដែលមូលហេតុនេះទើបផលិតផលកសិឧស្សាហកម្មមួយនេះក្លាយជាទីផ្សារដ៏ពេញនិយមនៅតំបន់អាស៊ី៕ ប្រភព៖ Vietnam News

Share

Image
Image
Image