en     km
en     km

គ្រូពេទ្យស្ម័គ្រចិត្តភូមិសហការជាមួយអាជ្ញាធរ ចុះពិនិត្រសុខភាពពលរដ្ឋពីជម្ងឺរបេង

Share

កាលពីពេលថ្មីៗនេះ នៅភូមិឫស្សី២ ឃុំ មោង ស្រុក មោងឫស្សី ខេត្តបាត់ដំបង គ្រូពេទ្យមណ្ឌលសុខភាពស្រុកមោងឫស្សី គ្រូពេទ្យស្ម័គ្រចិត្តភូមិ សហការជាមួយអាជ្ញាធរភូមិ បានចុះមកពិនិត្រសុខភាព ប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ ពាក់ព័ន្ធទៅ នឹង ជម្ងឺរបេង។

មិនត្រឹមតែប៉ុណ្ណោះ លោក គ្រូ នឹង អ្នក គ្រូពេទ្យ បាន ចែករំលែកនូវចំណេះដឹងមួយចំនួន ដល់ប្រជាពលរដ្ឋ ពីការ កាពារ ជម្ងឺរបេងមិនអោយឆ្លងទៅកាន់ ក្មេងៗ មនុស្សចាស់ នឹង អ្នកជំុវិញខ្លួន ផងដែរ។

អ្នកគ្រូពេទ្យ ភ័ណ្ឌ សុគន្ធា បានចែករំលែកពីការការពារជំងឺរបេងនេះថា អ្នកជំងឺគួរតែការពារនិងបង្ការនូវមេរោគ និង បេកា ដោយរូវតែចេះប្រើប្រាស់កូនកន្សែង សម្រាប់ខ្ទប់មាត់ពេលក្អក កណ្ដាស់ ឬ ពេលប្រាស្រ័យទាកទងជាមួយមិត្តភក្តិ​ ឬ ញាណសន្ដាន។

មិនត្រូវខាកស្ដោះ ចោលពាសវាលពាសកាល ដោយ ត្រូវខាកស្ដោះដាក់បន្ថោរ ក្នុងនោះមានទឹក Eau de Javel ឬ ទឹកកំបោរ សម្រាប់សម្លាប់មេរោគ ។ បើមានការធ្វើដំណើរ អ្នកជម្ងឺរបេងត្រូវតែខាកស្ដោះដាក់ថង់ រួចកប់ថងនោះចោលក្នុងដី ពេលទៅដល់ផ្ទះ អ្នកមានជម្ងឺរបេងគ្រប់ប្រភេទទាំងអស់ ត្រូវតែទទួលការព្យាបាលអោយបានត្រឹមត្រូវក្នុងរយះពេលកំណត់មួយ តាមបញ្ជាគ្រូពេទ្យ។

សូមបញ្ជាក់ថា ជម្ងឺរបេង ជាជម្ងឺឆ្លងខ្លាំងណាស់ ជាធម្មតានៅពេលក្អក ឬ កណ្ដាស់ ឬ អ្នកជម្ងឺខាកស្ដោះ នៅចំពោះមុខអ្នកដ៏ទៃ ពេលនោះមេរោគ​បេកា បានផ្សព្វផ្សាយពេញទីនោះ។ មេរោគនោះបានហុច តាមខ្យល់ ទៅចូលក្នុងខ្លួនអ្នកដទៃ ដែលឈរជិតនោះតាមផ្លូវដង្ហើម៕

អត្ថបទខ្លីសរសេរដោយ ​ភីរ៉ូត យុវជន ខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image