en     km
en     km

WB៖​សិស្ស​ថា្ន​ក់​ទី​២​អាន​អក្សរ​មិន​ដាច់​សូ​ម្បី​មួយ​ពាក្យ​មាន​រហូត​៣៣​ភាគរយ​

Share

ភ្នំពេញ៖យោង​តាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​ធនាគារពិភពលោក​ចេញផ្សាយ​នៅ​ថ្ងៃ​ ទី​ ១៥​ ខែមីនា​នេះ​បង្ហាញ​ថា​យ៉ាង​យោ​ច​ណាស់​១​ភាគ​៣​ឬ​លើស​ពី​នេះ​សិស្សានុសិស្ស​ថ្នាក់​ទី​២​នៅ​កម្ពុជា​មិន​អាច​ចេះ​អាន​អក្សរ​សូ​ម្បី​តែ​មួយ​ពាក្យ​។

    សកម្មភាពសិស្សបឋមសិក្សាសរសេរតាមអាន។រូបភាព៖ UNICEF CAMBODIA/2015



​យោង​តាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​ធនាគារពិភពលោក​(World​ Bank)​ ចេញផ្សាយ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី​១៥​មីនា​ ឆ្នំា ២០១៨ បាន​បង្ហាញ​ថា ​ប្រទេស​កម្ពុជា​និង​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​គឺ​មួយ​ភាគ​បី​ឬ​លើស​ពី​នេះ​នៃ​សិស្ស​សាលារៀន​ថ្នាក់​ទី​២​មិន​អាច​អាន​អក្សរ​សូ​ម្បី​តែ​មួយ​ពាក្យ​បន្ទាប់​ពី​ការ​ធ្វើតេស្ត​អំ​ណា​ន​។​

​របាយការណ៍​ធនាគារពិភពលោក​បាន​បង្ហាញផ្លូវ​នូវ​ជំហាន​ជាក់ស្តែង​សម្រាប់​កែ​លម្អ​ការ​សិក្សា​របស់​កុមារ​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ដែល​មាន​ភាព​យឺតយ៉ាវ​ដោយ​ផ្តល់​គ​ន្លិះ​បួន​ចំនុច​។​ចំនុច​ទាំងនោះ​រួម​មានការ​ចំណាយ​ថវិកា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​និង​សមធម៌​ដោយ​ការ​ត្រៀមលក្ខណៈ​សិស្ស​សម្រាប់​ការ​រៀនសូត្រ​ ការ​ជ្រើសរើស​និង​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​គ្រូ​និង​ការ​ប្រើប្រាស់​ជា​លក្ខណៈ​ប្រព័ន្ធ​នូវ​ការ​វាយតម្លៃ​សម្រាប់​កែ​លម្អ​ការ​បង្រៀន​។​

​របាយការណ៍​នេះ​រក​ឃើញ​ថា​ប្រព័ន្ធ​អប់រំ​ដំណើរ​ល្អ​ដោយ​បាន​ចាយ​ថវិកា​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន​និង​គ្រូបង្រៀន​ជ្រើសរើស​មេរៀន​ល្អៗ​មក​បង្រៀន​សិស្ស​។​បន្ថែម​ពី​នេះ​ប្រាក់បៀវត្ស​ន៍​ល្អ​និង​ការ​ផ្តល់​រង្វាន់​ដល់​គ្រូបង្រៀន​បំពេញ​កិច្ចការ​ល្អ​ក្នុង​សាលារៀន​។​

​ជាង​នេះ​ទៀត​របាយការណ៍​នេះ​រក​ឃើញ​ថា​ប្រព័ន្ធ​សាលារៀន​ក្នុង​ប្រទេស​មាន​វិស័យ​អប់រំ​ល្អ​បាន​បង្កើន​លទ្ធភាព​ថ្នាក់​កម្រិត​ម​ត្តេ​យ្យ​សម្រាប់​គ្រួសារ​ក្រីក្រ​និង​ដាក់​ប​ញ្ជូ​ល​ការ​វាយតម្លៃ​សិក្សា​របស់​សិស្ស​ក្នុង​គោលនយោបាយ​អប់រំ​របស់​ពួក​គេ​។​

​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ពន្យល់​ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ទាក់ទង​នឹង​របាយការណ៍​របស់​ធនាគារពិភពលោក​នេះ​ដោយ​ពុំ​លើក​ទូរស័ព្ទ​។​

​ទោះបី​យ៉ាងណា​ លោក​ ហង់​ ជូន​ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ថ្លែង​នៅ​ក្នុង​កម្មវិធី​ផ្តល់​ឱកាស​អប់រំ​ដល់​កុមារ​បាត់បង់​ឱកាស​កាលពី​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​ ២០១​ថា​កុមារ​៩៨​ភាគរយ​បាន​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​ទី​១​ប៉ុន្តែ​កុមារ​៨០​ភាគរយ​បាន​បោះបង់​ការ​សិក្សា​ក្នុង​កម្រិត​ថ្នាក់​បឋម​ក្នុង​ចំណោម​សិស្ស​បឋម​ជាង​២​លាន​នាក់​។​

​ជាមួយ​គ្នា​នេះ​ក្រសួង​អប់រំ​បាន​រក​ឃើញ​ថា​បុគ្គលិក​អប់រំ​ខ្លះ​នៅ​តាម​គ្រឹះស្ថានសាធារណៈ​មួយ​ចំនួន​មិន​ទាន់​អនុវត្ត​ពេលវេលា​បំពេញការងារ​និង​គោរព​ម៉ោង​បង្រៀន​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​កម្មវិធី​សិក្សា​និង​ការ​សិក្សា​របស់​សិស្ស​។​

​ករណី​នេះ​ ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ ប្រកាស​ពី​ការ​ពង្រឹង​យន្តការ​គ្រប់គ្រង​ត្រួតពិនិត្យ​វត្តមាន​បុគ្គលិក​អប់រំ​។​ការ​អនុវត្ត​ពិន័យ​រដ្ឋបាល​ ឬ​វិន័យ​ការងារ​ចំពោះ​បុគ្គលិក​អប់រំ​ចូល​យឺត​ ចេញ​មុន​ម៉ោង​ជាដើម​។​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​ ១៨​ ខែមករា​ ឆ្នាំ​ ២០១៨​។​

​របាយការណ៍​នេះ​បង្ហាញ​ទៀត​ថា​សិស្ស​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​រៀន​យឺត​ជាង​បី​ឆ្នាំ​បើ​ធៀប​ទៅ​នឹង​សិស្ស​មាន​អាយុ​ស្រ​បាល​គ្នា​ដែល​រៀន​ចេះ​ស្ទាត់ជំនាញ​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វិ​ច​។​

​ចិន​និង​វៀតណាម​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ត្រូវ​បាន​របាយការណ៍​នេះ​រក​ឃើញ​ថា​ ទោះបី​សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ​ហើយ​មិនសូវ​រៀន​ពូកែ​ក្ដី​។​តែ​សិស្សសាលា​ទាំងនោះ​រៀនសូត្រ​ចេះ​យ៉ាង​ល្អ​នៅ​មុខ​វិជ្ជា​គណិត​វិទ្យា​និង​វិទ្យាសាស្ត្រ​ដូច​ទៅ​គ្នា​នឹង​សិស្ស​មាន​អាយុ​ស្រ​បាល​គ្នា​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អង្គការ​ដើម្បី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​(OECD)​ដូច​ជា​ ប្រទេស​សឹ​ង្ហ​បុរី​ សាធារណៈរដ្ឋ​កូរ៉េ​និង​ជប៉ុន​។​

​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​ធនាគារពិភពលោក​ កត្តា​ប្រាក់​ចំណូល​គ្រួសារ​ទាប់​ឬ​ខ្ពស់​ក្ដី​មិន​បាន​កំណត់​ភាព​ជោគជ័យ​នៃ​ការ​អប់រំ​របស់​កុមារ​ឡើយ​៕

Share

Image
Image
Image