loader

នគរបាលជាស្រីតស៊ូបម្រើការងារពីគ្មានឋានរន្តសក្តិរហូតឡើងដំណែងជាអធិការរងស្រុក

ខេត្តបាត់ដំបង៖ មន្ត្រីក្របខ័ណ្ឌនគរបាលជាតិនៃក្រសួងមហាផ្ទៃ ជាស្ត្រីមួយរូបបានតស៊ូប្រឹងប្រែងបម្រើការងារក្នុងអង្គភាពរបស់ខ្លួនអស់ពេល ២៦ ឆ្នាំ រហូតត្រូវបានដំឡើងឋានរន្តសក្តិបី ជាអធិការរងស្រុកស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។

នៅឆ្នាំ ២០១៦ ដល់ ឆ្នាំ ២០១៩ លោកស្រី ​លោ​ ចន្ថង ត្រូវបានតម្លើងដំណែងជាអធិការរងស្រុកនគរបាលស្រុកមោងឫស្សី ខេត្តបាត់ដំបង។ តឿម រាត្រី

លោកស្រី លោ ចន្ថង អធិការរងស្រុកមោងឫស្សី បានចូលបម្រើការងារជាមន្ត្រីក្របខ័ណ្ឌនគរបាលជាតិនៃក្រសួងមហាផ្ទៃចាប់តាំងពីឆ្នាំ ១៩៩៣ រហូតមកដល់ឆ្នាំ ២០១៩នេះ។

លោកស្រី រំលឹកថា លោកស្រីចូលបម្រើការងារជានគរបាលដំបូងនៅឆ្នាំ ១៩៩៣ ដែលមានតួនាទីមន្ត្រីសេនាធិការទទួលបន្ទុកផ្នែកវិទ្យុទាក់ទង រហូតដល់ឆ្នាំ ២០០៦។ ក្រោយមកលោកស្រីមានតួនាទីជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅឆ្នាំ ២០០៧ ដល់ ២០១២។

លុះឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០១៥ លោកស្រីត្រូវបានតម្លើងឋានរន្តសក្តិជានាយរងផ្នែកសេនាធិការ ដោយក្រសួងមហាផ្ទៃផ្លាស់ពីប៉ុស្តិ៍នគរបាល មកអធិកាស្រុកវិញ។ នៅឆ្នាំ ២០១៦ ដល់ ឆ្នាំ ២០១៩ លោកស្រីត្រូវបានតម្លើងដំណែងជាអធិការរងស្រុកនគរបាលស្រុកមោងឫស្សី ខេត្តបាត់ដំបង។

បើតាមរបាយការណ៍ក្រសួងមហាផ្ទៃបង្ហាញថា នៅឆ្នាំ ២០១៧ មន្ត្រីក្របខ័ណ្ឌនគរបាលជាតិទូទាំងប្រទេសមានចំនួនសរុប ៥៧,៤២៦ នាក់។ក្នុងនោះមន្ត្រីនគរបាលជាស្ត្រី ៣៩៣៣នាក់៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាអបអរសាទរចម្រើនព្រះជន្មព្រះ​មហាក្សត្រីនរោត្តម មុនីនាថ សីហនុយាងចូល​៨៤ព្រះវស្សា

សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ [...]

ប្រទះឃើញពងសត្វ«ក្រពើត្រី»ជាសត្វកម្រចំនួន ៤៨ នៅព្រែកស្រែអំបិល ខេត្តកោះកុង

កោះកុង៖ ក្រុមអភិរក្សសត្វព្រៃនៃរដ្ឋបាលជលផល និង[...]

លោក សម រង្ស៊ី សួរសម្ដេច ហ៊ុន សែន ថាហេតុអ្វីមិនប្ដឹងលោកទៅតុលាការបារាំង

លោក សម រង្ស៊ី នៅតែបន្តចោទសួរទៅនាយករដ្ឋមន្ត្រី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត