loader

WWF ៖ កូនផ្សោតកាំពីខេត្តក្រចេះទើបកើតមួយក្បាលទៀត

ក្រចេះ៖ លើទំព័រហ្វេសប៊ុករបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិហៅកាត់ថា WWF-Cambodia បានបង្ហាញរូបភាពដ៏រស់រវើកនៃមេ និងកូនផ្សោតមួយគូកំពុងហែលលើផ្ទៃទឹក នៃអន្លង់កាំពី ខេត្តក្រចេះ។

ទំព័រហ្វេសប៊ុករបស់WWF-Cambodia ឱ្យដឹងថា  កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រហែលប្រាំពីរថ្ងៃត្រូវបានប្រទះឃើញ នៅក្នុងហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណជាប្រាំក្បាល ស្ថិតក្នុងអន្លង់កាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។

កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី៦ ហើយ ដែលត្រូវបានកត់ត្រាថាបានកើតនៅក្នុងឆ្នាំ ២០១៩ ចាប់ពីខែ មករា រហូតដល់ខែ មេសា នេះ ។

                                                                  រូបផ្សោតមេកូនកំពុងបណ្តើរគ្នា។រូបភាពពីWWF

 

កូនផ្សោតទើបកើតថ្មីនេះ ជាលទ្ធផលថ្មីមួយទៀតក្នុងឆ្នាំ២០១៩ នេះ ដែលសរបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា។ លទ្ធផលនេះជាការឆ្លុះបញ្ចាំងពីកិច្ចសហការដ៏ល្អប្រសើរក្នុងការងារអភិរក្សរវាង អង្គការ WWF-កម្ពុជា រដ្ឋបាលជលផល និងដៃគូអភិរក្សផ្សេងៗទៀត ដូចជា អាជ្ញាធរមូលដ្ឋាន ម្ចាស់ផ្តល់មូលនិធិ អង្គការដៃគូ ប្រជាសហគមន៍ សាធារណជនទូទៅ និងក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តក្រេចេះ និងស្ទឹងត្រែង។

ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ផ្លូវការ​ដំបូង​បង្អស់​ក្នុង​ឆ្នាំ​១៩៩៧ បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ប្រហែល​ ២០០​ក្បាល ក្នុង​ទន្លេ​មេគង្គ។ ​ចំនួន​នេះ​បាន​ធ្លាក់​ចុះជា​បន្ត​បន្ទាប់​ដោយ​សារ​តែ​​ជាប់​មងអ្នកនេសាទ និង​បាត់​បង់​ជម្រក រហូត​ធ្លាក់​មក​នៅ​ត្រឹម​ចំនួន​ ៨០ក្បាល ក្នុង​ឆ្នាំ​២០១៥​។ ប៉ុន្តែ​បើ​តាម​ ​ ការសិក្សាស្រាវជ្រាវឆ្នាំ ២០១៧ របស់ WWF បានបង្ហាញថា ការ​ធ្លាក់​ចុះ​នេះ មាន​ការ​ប្រសើរ​ឡើងវិញ​ ជាក់​ស្តែង​លទ្ធផល​បង្ហាញថាសត្វ​ផ្សោត​ទន្លេ​មេ​គង្គ​បាន​កើន​ដល់​ចំនួន​ ៩២ ក្បាល​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ត្រាំដាក់ឱសានវាទ៣០ថ្ងៃនាំអាមេរិកចេញពីWHOបើអង្គការនេះមិនដកឥទ្ធិពលចិនចេញពីខ្លួនបាន

នៅខែមេសា លោកប្រធានាធិបតីដូណាល់ត្រាំ​បានបញ្ជាឱ[...]

រដ្ឋមន្រ្ដីយុត្តិធម៌ប្រកាសជំហរម៉ឺងម៉ាត់ចាត់នីតិវិធីលើមន្រ្ដីតុលាការពុករលួយ

រដ្ឋមន្រ្ដីយុត្តិធម៌ប្រកាសជំហរម៉ឺងម៉ាត់ចាត់នី[...]

អ្នកវិភាគ៖ជំនួបលោកកឹមសុខានិងអ្នកការទូតពង្រឹងជំហររបស់​លោក​កឹម​​​សុខាជាមួយ​លោក​សមរង្ស៊ី​

ក្រោយពីលោកកឹមសុខា បានទៅជួបលោកនាយករដ្ឋមន្ត្រី [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត